ព័ត៌មានសិល្បៈ និងកម្សាន្ត

Chris​ ​Brown​ ប​ង្ហាញ​ប​ទ​​ថ្មី​​ប​ន្ទា​ប់​​ពី​ឈ្លោះ​​ជា​មួ​យ​នឹ​ង​ ​អ្ន​ក​​ស​រ​សេរ​​រឿ​ង​​កំ​ប្លែង​ ​Jenny​ ​Johson ​

​កាលពី​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះ តារាចម្រៀង​សម្បូ​រសាក់​ស្បែក​ខ្មៅ Chris Brown បាន​បញ្ចេញ​នូវ​ចម្រៀង​ថ្មី​របស់​ខ្លួន​នៅ​លើ​អ៊ី​ន​ធឺ​ណេត ក្រោម​ចំណងជើង​ថា ‘Where The Fk Is My Lighter’ ចម្រៀង​នេះ​ដែរ​ជា​ចម្រៀង​មួយ​ដែល​និយាយ​ពី​ការ​រត់​គេច​ពី​បញ្ហា​ដែល​កើតឡើង​ចំពោះ​ខ្លួន​កាលពី​សប្តាហ៍​កន្លងទៅ​។​
Chris Brown បាន​ទទួល​នូវ​ភាពស្ងប់ស្ងាត់​បន្ទាប់ពី​មាន​បញ្ហា​រញ៉េរញ៉ៃ​។​តារាចម្រៀង R&B រូបនេះ នៅ​ពេល​ថ្មី​នេះ​ដែរ​ក៏​បាន​លុបចោល​នូវ​គណនី ធ្វី​ត​ទ័​រ​របស់​ខ្លួន​បន្ទាប់ពី​ប្រកាសសង្គ្រាម​ជាមួយនឹង​អ្នក​សរសេរ​រឿង​កំប្លែង Jenny Johson ។​តែ​ឥឡូវ​តារា​ចម្រៀង​រូប​នេះ​បាន​ទំលាក់​នូវ​បទ​ចម្រៀង​នៅលើ​អន​ឡាញ ក្រោម​ចំណងជើង​ថា “W.T.F.I.M.L (Where The F
k Is My Lighter)”!​។​

​បទ​ចម្រៀង​នេះ​ដែរ​ត្រូវបាន​តារា​ចម្រៀង​នេះ​បង្ហាញ​លើ​អន​ឡាញ កាលពី​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ដែល​ត្រូវ​នឹង​ថ្ងៃ ព្រហស្បតិ៍ ។​ការ​ចេញ​បទ​នេះដែរ ប្រហែល​ជា​ទំនង​តារា​ចម្រៀង​រូប​នេះ​ចង់​ឆ្លើយតប​ទៅនឹង រឿងរ៉ាវ​ដែល​កើតឡើង​កន្លងមក ក្នុង​សប្តាហ៍​នេះ​។​ដោយ​អត្ថន័យ​នៃ​ចម្រៀង តារា​ចម្រៀង​នេះ​ចង់ អ្វីៗ​ប្រសើរឡើង និង​ចង់​រត់គេច​ពី​ភាព​ឆ្កួតៗ ដែល​នៅ​ជុំវិញ​ខ្លួន​គាត់ ។​
​តែ​ទោះជា​យ៉ាងណា​សម្រាប់​បទ​នេះ​ដែរ គេ​នៅ​មិនទាន់​ដឹង​ថា​ចម្រៀង​នេះ ជា​អាលប៊ុម​ថ្មី​របស់ តារាចម្រៀង​ស្បែក​ខ្មៅ​នេះ​ឡើយ​នោះទេ​៕

មតិយោបល់