ព័ត៌មានសិល្បៈ និងកម្សាន្ត

មោទនភាពណាស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ Miser & Miss Asian International

ការប្រកួតសម្រស់ និងទេពកោសល្យកម្រិតអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ Mister & Miss Asian International 2019 នៅក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ត្រូវបានបញ្ចប់ហើយ ដោយបេក្ខជនរបស់កម្ពុជាមួយរូប គឺឡៅ បញ្ញា ទទួលចំណាត់ថ្នាក់៣ម្នាក់ឯង បើទោះជាលោកមិនអាចគ្រងមកុកដជាបុរសឯកចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួត។ នេះគឺជាមោទនភាពមួយរបស់កម្ពុជា ក្នុងពេលដែលបេក្ខជន និងបេក្ខនារីរបស់ប្រទេសជាច្រើនទៀត បានមិនបានទទួលអ្វីសោះ ហើយអ្នកបានទទួលចំណាត់ថ្នាក់ផ្សេងទៀត ក៏បានត្រឹមតែ១ ឬ២យ៉ាងច្រើននោះ។

យោងតាមបង្ហោះរបស់ផេកផ្លូវការ Mister & Miss Asian International 2019 បានបញ្ជាក់ថា បេក្ខភាពរបស់កម្ពុជា លោក ឡៅ បញ្ញា ទទួលបានចំណាត់ថ្នាក់៣ម្នាក់ គឺ 1st Runner Up ឬហៅថាចំណាត់ថ្នាក់រង(ចំណាត់ថ្នាក់លេខ២) ចំណាត់ថ្នាក់ Best Smile ឬជាបេក្ខជនដែលញញឹមស្រស់ជាងគេ និងចំណាត់ថ្នាក់ 2nd Runner Up Best Physique and 2nd Runner Up Best National Custom ដែលជាចំណាត់ថ្នាក់លេខ៣ ខាងផ្នែកគ្រងឈុតសំលៀកបំពាក់បែបប្រពៃណីបានស័ក្ដសមបំផុត។ នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជាមិនបានបញ្ជូនបេក្ខនារី អោយចូលប្រកួតប្រជែងនោះទេ ដោយបានបញ្ជូនតែបុរស ដោយសារតែខ្វះការជ្រោមជ្រែងលើកការចំណាយក្នុងការប្រកួត។

លោក តូនី ម្ចាស់គ្លីនិកធ្មេញវីលៀម ដែលជាអ្នកចំណាយ និងជ្រោមជ្រែងក្នុងការបញ្ជូនបេក្ខជនឡៅ បញ្ញា អោយចេញប្រកួតបានសម្ដែងការអបអរ បន្ទាប់ពីបេក្ខជនតំណាងអោយកម្ពុជាមួយនេះ ទទួលបានចំណាត់ថ្នាក់៣ព្រមគ្នា។ លោកនេះជាមូលហេតុ ដែលគ្លីនីកធ្មេញរបស់លោក នៅតែប្រកាន់ជំហរចំណាយកញ្ចប់ជួយអោយមានតំណាងពីកម្ពុជាក្រោមការស្នើសុំរបស់ក្រុមបញ្ជូនចេញ ដើម្បីអោយមានបេក្ខភាពទៅប្រកួត ដោយសារតែក្នុងរយៈពេលចុងក្រោយលោកកត់សម្គាល់ឃើញថា កម្ពុជាចាប់ផ្ដើមមានធនធានក្មេងៗស្រស់ស្អាត និងមានសមត្ថភាព ដែលអាចទៅប្រកួតប្រជែងលើឆាកអន្តរជាតិបាន។ លោកថាទៅប្រកួតនៅក្នុងប្រទេសគេ កម្ពុជាមិនរំពឹងទទួលបានចំណាត់ថ្នាក់ល្អៗនោះទេ ប៉ុន្តែបើបានចំណាត់ថ្នាក់ដល់ទៅ២បីម្នាក់ឯងបែបនេះ គឺមានន័យថា បេក្ខជនរបស់កម្ពុជាមានសមត្ថភាពមិនធម្មតា ដែលពិបាកអោយគណកម្មការមើលរំលងហើយ៕

មតិយោបល់