ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាសម្តែងលោក Num Sornram រារាំងអតីតភរិយាមិនឲ្យជួបកូនស្រី ដោយសារមូលហេតុនេះ

តារាសម្តែងប្រុសល្បីឈ្មោះ និងជាប៉ាប៉ាកូនមួយគឺលោក Num Sornram Theppitak បានចេញមកឆ្លើយយ៉ាងច្បាស់ម្តងទៀត អំពីរឿងឃាឃាំងមិនឲ្យអតីតភរិយាជួបកូនស្រី និងរឿងលេចធ្លាយឃ្លីបអតីតភរិយានៅជាមួយមនុស្សប្រុស។

ខណៈខាងអតីតភរិយាអ្នកនាង Gongploy និយាយថា ចង់ជួបកូនស្រី នឹកកូនតែមិនបានជួបនិង ស្នើរសុំឲ្យលោក Sornram ពិចារណាថ្ងៃដែលនាងនិងកូនបានជួបគ្នាផង ។

លោក Num Sornram បានបង្ហើបថា ៖ “អំពីការឃាឃាំងមិនឲ្យជួបកូន គឺដោយសារស្ថានភាពកូវីដ បច្ចុប្បន្នវានៅតែរីករាលដាល ខ្ញុំផ្ទាល់កាន់តែព្រួយបារម្ភអំពីរឿងនេះ។ បច្ចុប្បន្ននេះមនុស្សគ្រប់រូបនៅក្នុងផ្ទះ កំពុងការពារខ្លួនតាមដែលអាចធ្វើទៅបាន។

ចំណែករឿង គាត់នៅជាជាមួយមិត្តភក្តិបុរស ខ្ញុំមិនប្រច័ណ្ឌ ឬច្រណែនទេ ប្រសិនបើគាត់បើកបេះដូងទាក់ទងជាមួយនរណាម្នាក់ វាជាសិទ្ធិរបស់គាត់។

ប៉ុន្តែអ្នកណាមិននៅក្នុងរង្វង់គ្រួសារ មិននៅក្នុងការយកចិត្តទុកដាក់របស់ខ្ញុំ នៅតែមិនអាចជួបកូនបានអញ្ចឹង! ដូចដែលវេជ្ជបណ្ឌិតបានប្រាប់ ចំពោះចំណុចនេះខ្ញុំត្រូវគិតគូរ ព្រោះកូវីដ-១៩ ពិតជាគួរឱ្យខ្លាច ខ្ញុំព្រួយបារម្ភរឿងតែមួយគត់ គឺសុវត្ថិភាពរបស់កូន ខ្ញុំចង់បញ្ជាក់ម្តងទៀតថា មិនដែលរើសអើងអតីតប្រពន្ធឡើយ”៕

 

មតិយោបល់