កាលពីថ្ងៃទី៣ វិច្ឆិកា មុននេះ អ្នកនាងលី ម៉ារីណា បានចូលរួមសិក្ខាសាលាស្ដីពីការ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងចំណោមផលិតករ និងតារាល្បីៗគេកត់សម្គាល់ថា អ្នកនាងបានបញ្ចេញទស្សនៈច្រើនជាងគេ ពាក់ព័ន្ធនឹងបញ្ហាអេដសន៍។
អ្នកនាងក៏ឡើងបញ្ចេញយោបល់ជាច្រើនផងដែរ ជុំវិញការចាប់អារម្មណ៍ពី ចំណេះដឹងអេដស៍ដែលត្រូវបានគេលើកឡើងថា នៅតែជាបញ្ហាដែលកម្ពុជាត្រូវប្រឈម។ អ្នកនាងលី ម៉ារីណា បញ្ជាក់ថា ក្នុងនាមជាតារាមិនមានអ្វីជួយដល់សង្គមនោះទេ ទើបអ្នកនឹងយល់ថាគួរតែចូលរួមសិក្សាស្វែងយល់ និងធ្វើការចែកចាយចំណេះដឹងនេះ ឲ្យអស់លទ្ធភាពដើម្បីកុំឲ្យ មានការរើសអើងអ្នកជំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍ និងដើម្បីឲ្យមានការយល់ដឹង ហើយឈានទៅកាត់បន្ថយ អ្នកឆ្លងមេរោគអេដស៍។
តើអ្នកនាងលើកឡើងអ្វីខ្លះពីជំងឺអេដស៍ សូមស្ដាប់ទាំងអស់គ្នាដូចខាងក្រោម៖
https://www.youtube.com/watch?v=t42a7r8dXAs&feature=youtu.be
មតិយោបល់