ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបុកគោដើរឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កណ្ដាល: នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ឺម៉ក បុកជាមួយនឹងសត្វគោ ត្រង់ចំណុចខាងមុខច្រកចូលការាស សាំងសាវីម៉ិចធុនប៊ុនថៃ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក សង់ឌ្រីម ពាក់ស្លាកលេខកណ្តាល 1X-1477 បើកបរដោយឈ្មោះ សុន តិចសុង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្វាយតានី ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល បានបើកម៉ូតូរ៉ឺម៉កចេញមកពីផ្សារនាគមាស រាជធានីភ្នំពេញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ នៅស្រុកស្អាងដោយបាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកជាមួយសត្វគោ មួយក្បាល ដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត បានរងរបួសធ្ងន់ និងបន្ទាប់មកបានស្លាប់បាត់បង់ជីវីត ត្រូវបានសាច់ញាតិដឹក សពយកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងវាស់វែង យកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់