ព័ត៌មានសិល្បៈ និងកម្សាន្ត

តើព្រះរាជបុត្រាស្រស់សង្ហារបស់ប្រទេសព្រុយណេ មានជីវិតសាមញ្ញបែបណា?

ប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយនូវវត្តមានព្រះអង្គម្ចាស់ Abdul Mateen ព្រះជន្ម ៣០ ព្រះវស្សា ដែលជាព្រះរាជបុត្រារបស់ប្រទេសព្រុយណេ ដោយកន្លងមកព្រះអង្គត្រូវបានសារព័ត៌មានចុះផ្សាយញឹកញាប់ណាស់ពីព្រះភក្រ្តដ៏ស្រស់សង្ហារបស់ព្រះអង្គ ក៏ដូចជាស្នាមព្រះហត្ថ ចំណេះដឹងខ្ពង់ខ្ពស់លើសគេរបស់ទ្រង់ ។ ទោះបីជាប្រវត្តិរបស់ព្រះអង្គ Abdul Mateen ត្រូវបានលាតត្រដាងជាសាធារណៈក្ដី ប៉ុន្ដែរឿវរ៉ាវឯកជនផ្ទាល់ព្រះអង្គ ៥ ចំណុចនេះ ប្រហែលប្រិយមិត្តមិនទាន់ជ្រាបនៅឡើយទេ ។

១.ទ្រង់ហៅខ្លួនឯងថា «បិតារបស់សត្វខ្លា» ដោយទ្រង់ជាម្ចាស់របស់កូនខ្លាសមួយក្បាល ហើយទ្រង់ក៏តែងតែថតរូបស្និទ្ធស្នាលជាមួយវាបង្ហោះលើ IG ជារឿយៗផងដែរ ។

២. ព្រះអង្គ Abdul បានហ្វឹកហាត់ធ្វើជាអ្នកបើកបរយន្តហោះនៅប្រទេសអង់គ្លេស ដោយយន្តហោះនោះគឺជារបស់ព្រះបិតាទ្រង់ ហេតុដូច្នេះទ្រង់មានពេលវេលាច្រើនដើម្បីអនុវត្ត ។

៣.ក្រៅពីជាព្រះរាជបុត្រា ព្រះអង្គគឺជាទាហានមួយព្រះអង្គ ដែលធ្វើការហ្វឹកហាត់ដូចជាទាហានដទៃទៀត ហើយក្នុងឯកសណ្ឋានទាហាន ព្រះអង្គពិតជាសង្ហាខ្លាំងណាស់ ។

៤. ព្រះអង្គម្ចាស់ Abdul Mateen ស្រឡាញ់កីឡាខ្លាំងណាស់ ហើយកាលពីនៅតូចៗ កីឡាករបាល់ទាត់ David Beckham គឺជា Idol ទ្រង់ ។ លើសពីនេះ ទ្រង់ចូលចិត្តលេងកីឡាដូចជា វាយកូនហ្គោល ជិះស្គី កីឡាប្រដាល់ និង កីឡាផ្សេងៗជាច្រើនទៀត ៕

មតិយោបល់