ព័ត៌មានសិល្បៈ និងកម្សាន្ត

Jesse Vard នៅតែរក្សាប្រជាប្រិយភាពជាតារាម៉ូដែលសិចស៊ី ដ៏លេចធ្លោ

មួយរយ:ក្រោយនេះ បើទោះមិនសូវបានបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយក៏ដោយ តែសម្រាប់ម៉ូដែលស្រីបរទេសដ៏ស្រស់ស្អាតរូបនេះ នៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រដែរ ។

នោះគឺកញ្ញា Jesse Vard នាងគឺជាតារាម៉ូដែលជនជាតិអង់គ្លេស-អ៊ីស្លង់ អាយុ ២៤ ឆ្នាំជាមួយស្នាដៃថតម៉ូតសិចស៊ីអង្រួនបេះដូង ដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសថៃ ។

ដូចបាននិយាយខាងដើមហើយថា សព្វថ្ងៃនេះទោះនាងមិនសូវមានព័ត៌មានច្រើនក៏ដោយ ប៉ុន្តែអាចនិយាបានថា Jesse នៅតែមានការថតរូបជាច្រើនចូលមកហូរហែរ ឲ្យអ្នកគាំទ្របានឃើញភាពសិចស៊ីរបស់នាងដដែល ។

ទន្ទឹមនឹងនោះ បើទោះជាមានម៉ូដែលក្មេងៗថ្មីៗ ដុះដាលដូចផ្សិតក៏ដោយ ក៏ភាពពេញនិយមរបស់ Jesse នៅតែក្តៅគគុកមិនថមថយឡើយ ផ្ទុយទៅវិញកាន់តែមានអ្នកស្គាល់នាងច្រើនជាងមុនទៅទៀត ៕

 

 

មតិយោបល់