កំពង់ស្ពឺ៖ បុរសម្នាក់បានជិៈម៉ូតូធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧និង៤០នាទី តាមបណ្ដោយផ្លូវលំនៅក្នុងប្រឡាយខាងកើតផ្លូវត្រង់ចំណុចខាងជើងភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រវែង៤៥ម៉ែត្រ។
ជនរងគ្រោះ(សព)ឈ្មោះ នូ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ជិៈម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ពណ៌ស-ស្វាយ ពាក់ស្លាកលេខកំពង់ស្ពឺ 1R-5321។
ករណីខាងលើផ្នែកសណ្ដាប់ធ្នាប់ ផ្នែកព្រហ្មទណ្ឌនិងផ្នែកពិនិត្យវិភាគស្រុក បានធ្វើការពិនិត្យលើសាកសពឃើញថា បានដួលម៉ូតូខ្លួនឯងធ្លាក់ចូលក្នុងប្រឡាយ។
មូលហេតុ៖នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នា ឈ្មោះ នូ សុផល បានទៅហូបស្រាបៀជាមួយឈ្មោះ សន សុភាព នៅភូមិសំរោងទងកណ្ដាល ឃុំសំរោងទង ស្រុកសំរោងទង បន្ទាប់ពីហូបរួចឈ្មោះ នូ សុផល បានឆ្ពោះទៅផ្ទះនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថានៅត្រង់កន្លែងកើតហេតុនោះជាផ្លូវកោងដែលធ្វើឲ្យជនរងគ្រោះបើកបរលឿន ហើយក៏ជ្រុលធ្លាក់ប្រឡាយតែម្តង ដោយករណីខាងលើក្រុមគ្រួសារសាច់ញាតិបានទទួលស្គាល់ថាពិតជាដួលធ្លាក់ប្រឡាយទឹកពិតប្រាកដមែន ដែលមានការចូលរួមពីសមាជិតក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍ មន្រ្ដីបច្ចេកទេស មេភូមិ។ ចំពោះវត្ថុតាងម៉ូតូ និងសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់