ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះងាកមកមើល! តារាស្រីប៉ុន្មានដួងបង្អួតសម្រស់ ក្នុងឈុតប្រពៃណីខ្មែរ នារដូវបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ខណ:ពិធីបុណ្យភ្ជុំបិណ្ឌកំពុងតែខិតចូលមកដល់ និងបច្ចុប្បន្នប្រជាជនខ្មែរកំពុងប្រារព្ធពិធីកាន់បិណ្ឌនោះ គេសង្កេតឃើញថា មានតារាស្រីជាច្រើនដួង របស់កម្ពុជាបានតុបតែងខ្លួនយ៉ាសមសួនក្នុងឈុតអាវស ដែលជាឈុតប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង។

រូប ភាពជា ច្រើន បានអណ្តែត លើ បណ្ដាញសង្គមរបស់តារាល្បីៗ ក្នុងឈុតប្រពៃណីខ្មែរ នៅតាមទីវត្តអារាមនានា មើល ទៅគួរឲ្យទាក់ទាញ។ សម្រស់ផូរផងពីតារាល្បីទាំងនោះ បានឆក់យកបេះដូងអ្នកគាំទ្រ និងលាន់មាត់សរសើរចំពោះតារាជានិមិត្តរូបរបស់ពួកគេផងដែរ ។

ក្នុងនាមជាស្ត្រីខ្មែរ ការក្រាលគ្រងសំលៀកបំពាក់បែបប្រពៃណី យូរស្រាក់ ចូល វត្ត ធ្វើ បុណ្យ ទាន ជាទំនៀមទម្លាប់ពីដូនតាយូរយារណាស់មកហើយ។ ប៉ុន្តែការវិវត្តន៍នៃសម័យកាល រួម ផ្សំនូវការរីកចម្រើន ការរៀបចំតុបតែងសំលៀកបំពាក់បែបប្រពៃណីនេះ កាន់តែ សម្បូរ បែបប្រកបដោយភាពច្នៃប្រឌិត មើលទៅកាន់ស្រស់ស្អាតទាក់ទាញថែមមួយកម្រិតទៀត។

មតិយោបល់