ព័ត៌មានសិល្បៈ និងកម្សាន្ត

រន្ធត់ចិត្ត ពេលឃើញតារាសម្ដែងម្នាក់ លក់ស្បែកជើងក្រោមស្ពាននៅថៃ យកលុយព្យាបាលជំងឺមហារីកម្ដាយ

វីដេអូ Live លក់ស្បែកជើងនៅក្រោមស្ពានអាកាសនៅក្នុងប្រទេសថៃ របស់តារាសម្ដែង លោក ឈិត សារ៉ាត់ ហៅ Rak Sa កាលពីយប់ថ្ងៃទី៨ មិថុនា ឆ្នាំ២០១៩ បានធ្វើអោយអ្នកគាំទ្ររន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែលោកប្រកាសលក់ស្បែកជើង ដើម្បីយកលុយព្យាបាលជំងឺមហារីក ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសថៃ។ ទិដ្ឋភាពរបស់លោក មិនត្រឹមតែធ្វើអោយអ្នកចូលទស្សនាទិញច្រើនគូដោយសារតែក្ដីអាណិតប៉ុណ្ណោះទេ ប៉ុន្តែក៍មាន Share ច្រើន និងមានអ្នកបរិច្ចាគដល់រាប់រយដុល្លារ ដើម្បីអោយលោកបានលុយយកទៅព្យាបាលម្ដាយផងដែរ។

លោក Rak Sa បានបញ្ជាក់នៅក្នុងវីដេអូ Live ថា ដោយសារតែម្ដាយរបស់លោក ដែលកើតជំងឺមហារីក ស្ថិតក្នុងការសម្រាកព្យាបាលនៅក្នុងទីក្រុងបាងកក ហើយខ្វះខាតថវិកា ក្នុងការចំណាយលើចំណីចំណុក និងថ្លៃព្យាបាល។ លោកបានត្អូញត្អែថា ដោយសារតែឳពុករបស់លោក ទើបតែកើតមហារីកស្លាប់ ហើយទើបសឹកពីបួស ទើបលោកមិនមានលទ្ធភា ធ្វើការរកប្រាក់ ហើយកាន់តែខ្វះខាតខ្លាំង នៅពេលម្ដាយរបស់លោក ត្រូវបញ្ជូនទៅព្យាបាលជំងឺមហារីក។ លោកសម្រេចចិត្ត Live លក់ស្បែកជើង នៅលើចិញ្ចើមផ្លូវក្រោមស្ពានអាកាស នៅទីក្រុងបាងកក គឺដោយសារតែលោក មិនមានលទ្ធភាព រកលុយក្នុងពេលមានធុរៈនោះ។

វីដេអូរបស់លោក បានធ្វើអោយអ្នកចូលទស្សនារន្ធត់ចិត្ត និងមានការអាណិតអាសូរចំពោះលោកយ៉ាងខ្លាំង ខណៈដែលអ្នកទស្សនាសរសើរថា នេះគឺជាទឹកចិត្តកូនកត្តញូដ៏កម្រ ដែលលោកបានធ្វើចំពោះម្ដាយ។ យ៉ាងណាមិញនេះ មិនមែនជាវីដេអូបង្ហាញពីជីវិតកម្សត់លើកដំបូងរបស់លោកនោះទេ ដោយគ្រាន់វីដេអូកាលពីថ្ងៃទី៨ មិថុនា ហាក់ធ្វើអោយអ្នកគាំទ្រ សង្វេគ និងអាណិតជាងគេ។

សូមទស្សនាវីដេអូ កម្សត់របស់លោក ដែលធ្វើអោយរំជួលអារម្មណ៍អ្នកលេងហ្វេសប៑ុក៖

https://m.facebook.com/story.php?story_fbid=2518313948199374&id=100000623810995

មតិយោបល់