រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន…

រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្តជាង ៦៦ម៉ឺននាក់

តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរ ទេស ចរណ៍រាជធានី ខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេស ចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។ សូមអរគុណដល់បងប្អូនជនរួមជាតិដែលដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់…

ត្រូវមហាជនរិះគន់ច្រើនពេក ពេលនេះ កក្កដា សោភ័ណ្ឌ ចេញមុខមកដាក់មួយប្រាវ ផ្តាំទៅអ្នករិះគន់

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​បុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ ត្រូវបានអ្នកលេងបណ្តាញសង្គមមិនតិចនោះទេ ចាប់អារម្មណ៍ តាមរយៈសកម្មភាពប្លែកៗមួយចំនួន។ ជាពិសេស គឺក្រោយពេលដែល កក្កដា សុភ័ណ្ឌ ទៅចូលរួមពិធីមង្គលការ នៅក្នុងខេត្តតាកែវ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចោទប្រកាន់ និងត្រូវលក្ខណៈលេងសើច និង ជាន់ពន្លិចរូបនាង ជាមេចចម្លងមេរោគប្រចាំខេត្តតាកែវ។ ហើយអ្វីដែលគេចាប់អារម្មណ៍គឺថ្មីៗនេះ…

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ ។  

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន…

អាជ្ញាធររាជធានីភ្នំពេញ មិនបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តឈ្នួល ដែលមានលក្ខណៈចង្អៀតណែន ទៅកាន់ស្រុកកំណើតក្នុងឱកាស បុណ្យភ្ជុំបិណ្ឌឡើយ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ មិនបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តឈ្នួល ដែលមានលក្ខណៈចង្អៀតណែន ទៅកាន់ស្រុកកំណើតក្នុងឱកាស បុណ្យភ្ជុំបិណ្ឌឡើយ ដោយហេតុផលថា ការនេះបានល្មើសនឹងវិធានសុខាភិបាល ដែល នឹងបង្កជាហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩។ លោក ម៉េត មាសភក្តី បានឱ្យដឹងនៅសៀលថ្ងៃទី១ ខែតុលា…

តោះងាកមកមើល! តារាស្រីប៉ុន្មានដួងបង្អួតសម្រស់ ក្នុងឈុតប្រពៃណីខ្មែរ នារដូវបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ខណៈពិធីបុណ្យភ្ជុំបិណ្ឌកំពុងតែខិតចូលមកដល់ និងបច្ចុប្បន្នប្រជាជនខ្មែរកំពុងប្រារព្ធពិធីកាន់បិណ្ឌនោះ គេសង្កេតឃើញថា មានតារាស្រីជាច្រើនដួង របស់កម្ពុជាបានតុបតែងខ្លួនយ៉ាសមសួនក្នុងឈុតអាវស ដែលជាឈុតប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង។ រូប ភាពជា ច្រើន បានអណ្តែត លើ បណ្ដាញសង្គមរបស់តារាល្បីៗ ក្នុងឈុតប្រពៃណីខ្មែរ នៅតាមទីវត្តអារាមនានា មើល ទៅគួរឲ្យទាក់ទាញ។ សម្រស់ផូរផងពីតារាល្បីទាំងនោះ បានឆក់យកបេះដូងអ្នកគាំទ្រ…

ប្រមុខរាជរដ្ឋាភិបាល សម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែរក្សាការឈប់សម្រាករយៈពេល ៣ ថ្ងៃ

ក្នុងរយៈពេល ២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ, រាជរដ្ឋាភិបាលពិនិត្យឃើញជាមានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូរីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប៉ប្លែងខ្លួនថ្មី ប្រភេទដែលតា (០8២) ដែល មានកម្រិតនៃការធ្លងរាលដាលធាប់រហ័ស។ យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការធ្លងរាលដាលនៃ ជំងឺកូរីដ-១៩ ជាពិសេស…

បិណ្ឌ១ចូលមកដល់ តារាចម្រៀង ឱក សុគន្ធកញ្ញា នាំគ្រួសារថតរូបក្នុងឈុតប្រពៃណីយ៉ាងសមសួន អមដោយទេសភាពស្រស់ត្រកាល

(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ យ៉ាងណាមិញ នៅថ្ងៃទី២២…