(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលីសព្រំដែន៨១៥ និងកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីភូមិសន្តិភាព ឃុំទួលពង្រ ដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃេីញហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន ៨នាក់ ស្រីចំនួន ៣នាក់ ប្រុសចំនួន ៥នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលបម្រុង និងឆ្លងអូរលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់អោយកម្លាំងនគរបាលព្រំដែន៨១៥ ដេីម្បីអនុវត្តទៅតាមច្បាប់។
សូមបញ្ជាក់ថា ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី ទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕
មតិយោបល់