ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

No More យីអ៊ុនធ្លាក់ ជូបគ្រោះបាត់របស់​

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ No More មួយប្រាវមុន​​​យីអ៊ុនឡើង ដោយឡើងកាលីព ទិញបាន​ផ្ទះល្វែងមួយ ​ ជាមួយនឹងកំលាំងញើសឈាមនាង ដែលបានមកពីវិស័យសិល្បៈ។​ ក្រោយមកទៀតនាង​ក៏ក្តោបបានតំណែង ជាពិធីការិនី នៅស្ថានីយ៍ទូរទស្សន៍ MSJ ធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈច្រណែន នឹងនាង​។​
ក៏ប៉ុន្តែយីអ៊ុនរបស់នាងដែលធ្លាប់តែឡើង បែរជាធ្លាក់ទៅវិញ ដោយនាងបានសរសេរលើហ្វេសប៊ុកថា “មុ​ន​ចូល​​ឆ្នាំបា​ត់​ ​I​​P​​​a​​​d​​​ ក្រោ​យ​ចូ​ល​ឆ្នាំ​ព្រឹ​​ក​មិ​ញនេះ​បា​ត់​ ​I​P​h​o​​ne​ ​ហើ​យ​​ថា​ខែ​ក្រោយ​​ដូ​រ​ឡា​ន​ ​ចឹ​ង​ធ្វើ​ម៉េ​ច​ទៅ​ ​បើ​ខ្ញុំ​ជួ​ប​រឿ​ង​ស​យ​បែ​ប​នេះ​ ​កា​រ​ងា​រ​ជោ​គ​ជ័យ​ប៉ុន្តែ​ទ្រព្យ​មិ​ន​គ​ង់​ចឹ​ង​​នោះ​ ​(​ ​មាន​អា​រ​ម្ម​ណ​ថា​ ​ខ្លា​ច​រ​អា​នឹ​ង​រ​ប​ស់​ទំ​នើ​​ប​ ​)​ ​ ​—​ ​f​e​e​l​i​n​g​ ស្តា​យ​​ញើស​ឈា​​ម​.​” ។​

បញ្ជាក់ផងដែរថា No More ធ្លាប់ទទួលបាន​កាដូចិញ្ចៀន​តម្លៃ ៨ ពាន់ដុល្លារ​ពីប្រុសស្នេហ៍របស់នាង ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ ​ធ្វើឲ្យ​​មនុស្សស្រីជាច្រើន ជាពិសេសអ្នកក្នុងចង្កោមសិល្បៈច្រណែន នឹង​​កាដូ​ដ៏មហិមារនេះ ៕​
No More

មតិយោបល់