នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៣ យោងតាមប្រភពព័ត៌មាន DSP Media បានចុះបង្ហាញ ឲ្យដឹងថា “នាង Goo Hara បានប្រាប់អ្នកគ្រប់គ្រងរបស់នាងនៅព្រឹកមិញថា(ម៉ោងកូរ៉េ) នាងបានទទួលបានបទ ពិសោធន៍ឈឺចាប់ជាច្រើន នៅ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ”។
គ្រូពេទ្យបានបញ្ជាក់ផងដែរថានាង កើតរោគរលាកខ្នែងពោះវៀន ហើយត្រូវតែធ្វើការវះកាត់យកខ្នែងពោះវៀនចេញនៅថ្ងៃនេះ។
ចំណែកអ្នកតំណាងឲ្យតារាចម្រៀងរូបនេះបាននិយាយសង្គត់ធ្ងន់ថា សូមកុំឲ្យ Fanរបស់នាងមានភាពខ្វល់ខ្វាយចំពោះនាងពេកលើលក្ខណនេះ ហើយ Go Hara ក៏ បាននិយាយផងដែរថា នាងនឹងមានសុខភាពដូចប្រក្រតីវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។អ្នកតំណាងរូបនោះបាននិយាយទៀតថា នាងនឹងបន្តស្នាក់នៅមន្ទីរពេទ្យ សម្រាប់រយៈពេល ៣ ថ្ងៃ ឬ ៥ ថ្ងៃសម្រាប់ការវះកាត់រោគរាលាកខ្នែងពោះវៀននេះ៕
មតិយោបល់