ចូលប្រឡូកលើវិស័យសិល្បៈមកជាច្រើនឆ្នាំ តារាប្រុសវ័យ ៤៨ ឆ្នាំរូបនេះ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងល្បីរន្ទឺពេញប្រទេស រួមជាមួយនឹងមានគ្រួសារដ៏ក្ដៅផង បានញ៉ាំងឱ្យជីវិតរបស់ Mos រស់នៅពេញដោយក្ដីសុខសុភមង្គលបន្ថែមទៀត។
យ៉ាងណាមិញ បើក្រឡែកទៅមើលប្រវត្តិនៃការចូលសិល្បៈរបស់តារាប្រុសរូបនេះវិញ គឺបានផ្តើមចេញពីការចេញថតម៉ូដលើទស្សនាវដ្តីក្នុងស្រុកមួយ ដោយកាលនោះតារាចម្រៀងរូបនេះទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ។
ជាមួយគ្នានោះ ព្រោះតែមានដុងពីធម្មជាតិ បូកផ្សំជាមួយទេព្យកោសល្យដែលលោកខិតខំប្រឹងដុសខាត់ផង ក៏បានជំរុញឱ្យលោកក្លាយជាតារាដ៏ល្បីឈ្មោះដូចបច្ចុប្បន្ន។ តួយ៉ាងថ្មីៗនេះ តារាប្រុស Mos ក៏បានចេញមកបង្ហោះរូបកាលពីលោកចូលសិល្បៈលើកដំបូង ដែលនាំឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក៏មានអួតសរសើរខ្លាំងដែរ ចំពោះទេពកោសល្យរបស់លោកដែលប្តូរពីអ្នកថតម៉ូដមកក្លាយជាតារាចម្រៀង៕

មតិយោបល់