ព័ត៌មានជាតិ

លួចម៉ូតូបានតែមួយថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបាន នៅស្រុកបាណន់

បាត់ដំបង: កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤និង៥០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយចំនួនម្នាក់ឈ្មោះ វឿត វន ហៅតេវ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងករណីលួចយកម៉ូតូមួយគ្រឿង របស់ជនរងគ្រោះឈ្មោះ ភន សុឃឿន ភេទប្រុ ស អាយុ ២៨ឆ្នាំ នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការស្រាវជ្រាវ។

សូមជម្រាបជូនថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ភន សុឃឿន ភេទប្រុស ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណ លួចយកម៉ូតូមួយគ្រឿងម៉ាក HONDA ធុនC125 ពណ៌ក្រហម ផលិតឆ្នាំ២០០៨ មានស្លាកលេខ បាត់ដំបង 1B-6894 ដែលជនរងគ្រោះទុកនៅក្នុងបរិវេណលំនៅដ្ឋានខាងលើ។

នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេតនេះ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង ។

សម្ភារ:ដកហូតបានគឺ៖ ម៉ូតូមួយគ្រឿងម៉ាកHONDA ធុនC125 ពណ៌ក្រហម ផលិតឆ្នាំ ២០០៨ មានស្លាកលេខ បាត់ដំបង 1B-6894។

នៅក្រោយពេលសាកសួរសមត្ថកិច្ចនគរបាលស្រុកបាណន់ បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូនេះត្រូវបានប្រគល់ជូនម្ចាស់ជា ជនរងគ្រោះ វិញ៕

មតិយោបល់