ព័ត៌មានសិល្បៈ និងកម្សាន្ត

រាជនីក្រម៉ា រំលេចសម្រស់ដ៏ទាក់ទាញក្នុងឈុតពណ៌លឿង បែបស្រគត់ស្រគំ

(ភ្នំពេញ)៖ តារារសម្តែង និងជាអ្នកជំនួញស្ត្រី ដែលមហាជនដាក់រស្សនាមឲ្យថា «រាជនីក្រមា» គឺកញ្ញា មាន សូនីតា បាននឹងកំពុងតែធ្វើឲ្យមហាជនមហាជនមានការចាប់អារម្មណ៍ជាខ្លាំង តាមរយ:ការរំលេចសម្រស់ដ៏ទាក់ទាញក្នុងឈុតពណ៌លឿង និងទឹកមុខញញឹមមានមន្តស្នេហ៍ផងនោះ។

ដោយឡែក យោងតាមគណនីទំព័រហ្វេសប៊ុករបស់ តារាស្រីរូបនេះ បានបង្ហោះរូបភាពយ៉ាងច្រើនសន្លឹក ដោយក្នុងឈុតសម្លៀកបំពាក់ពណ៍លឿងខ្ចី តាមបែបបែបលក្ឋណ:ឆើតឆាយ សុភាពរាបសារ សមស្របជាមួយរូបរាងបែបតូចច្រឡឹង និងសាច់សខ្ចីរបស់កញ្ញាយ៉ាងខ្លាំង សរុបមកការតុបតែងខ្លួនបែបនេះគឺពិតសមជាមួយនឹងសម្រស់ មាន សូនីតា មែនទែនហើយ។

ចំណែហ្វេនៗវិញ ក៏បានសរសើរយ៉ាងខ្លាំងទៅកាន់សម្រស់រួមទាំងការតុបតែងខ្លួន របស់ តារាស្រីរូបនេះ ដែលមើលស្អាត តាមបែបសុភាពរាបសារផងដែរ៕

មតិយោបល់