តារាសម្តែងមុខ ស្រស់ សាច់ដុំធំៗ លោកជា ខេវិន ដោយថ្មីៗ នេះទើបតែទទួលជ័យលាភី លេខ ២ ក្នុងចំណោម បេក្ខជន ប្រមាណ ៣០០ នាក់ ក្នុងកម្មវិធី “ASNI MAN &WOMAN 2014” ជាកម្មវិធីរៀបចំឡើងនៅប្រទេសថៃ ដើម្បីជ្រើសរើស ប្រុសស្អាតស្រីស្អាត ប្រចាំ ប្រទេស កម្ពុជា ទៅធ្វើជាតំណាងឲ្យក្រុមហ៊ុន Aim Star ផ្សព្វផ្សាយផលិតផល ។
តួប្រុសក្នុងរឿង “ម៉ឺនុយធ្នាក់ អន្ទាក់ ស្នេហ៍” រូបនេះ ជាតារាសម្តែងដ៏ល្បីគួរសម ក្នុងពិភពតារាខ្មែរ តែលោកក៏មានចរិកចម្លែកជាងគេផងដែរ នោះគឺចូលចិត្ត ធ្វើម្ហូបអាហារ និង បំពេញមុខវិជ្ជាផ្នែកចុងភៅទៅវិញ ។ ចរិកចម្លែករបស់លោក ជា ខេវិន គឺស្រលាញ់ការចម្អិនអាហារ និង ការងារជាប់ទាក់ទងនឹង ភោជនីយដ្ឋាន ។
មុននេះដែរព័ត៌មាន ក្នុងស្រុក បានចុះផ្សាយថា ជា ខេវិន នឹងចំណាយ ទុនរាប់ម៉ឺន ដុល្លារបើក ភោជនីយដ្ឋានមួយ ដោយខ្លួន ត្រូវទៅបំពេញ ការសិក្សា ផ្នែកម្ហូបអាហារ នៅប្រទេសបារាំង។
ចំណុចនេះដែរ វាហាក់ដូចជាខុសពី តារាប្រុសស្រីផ្សេងៗ បើទោះបីជាខ្លួន មានលុយកាន់ច្រើនក្តី តែគ្រាន់តែតាំងនាម ជាថៅកែ ហើយជះលុយ បើក ហាង កែសម្ជស្ស ឬ ភោជនីយដ្ឋាន មិនចាំបាច់ខ្លួន ឯង ចេះដឹងជ្រៅជ្រះ ផ្នែកមុខជំនួញ ដែលបើកក៏ដោយ ក៏អាចធ្វើទៅរួចដែរ ។ បើតាមទស្សនៈមហាជន យល់ឃើញថា ហេតុ ដែលលោក ជា ខេវិន ចង់បំពេញមុខវិជ្ជាផ្នែកមុខម្ហូបនេះ ទី ១ ជាចំណង់ចំណូលចិត្តលោក ទី ២ ក្នុងនាម ជាថៅកែ បើសិនជាមិនចេះអ្វីសោះ ផ្នែកចុងភៅ ហើយ បើកដល់ភោជនីយដ្ឋាន នោះ វាពិត ជា ១០ គត់ហើយ ចង់មេចុងភៅ ដែលខ្លួនជួលមក ក្រឡុក ច្បាស់ជាធ្លាក់ទឹក ។ តែបើសិនជាលោក ចេះដឹងផ្នែកម្ហូបនេះ ចង់ក្រឡុកយ៉ាងណាក៏មិនរួច ហើយ ទាក់ទងនឹងម្ហូបអឺរ៉ុប ក៏ចេះទៀត ច្បាស់ជាធ្វើឲ្យមុខរបរខ្លួនរីកទៅមុខ ។
ថ្មីៗនេះដែរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ ជា ខេវិន បានបង្ហាញ យ៉ាងច្បាស់ថា លោក ជាមេ ចុងភៅម្នាក់ ដែលត្រូវចំណង់ចំណូលចិត្ត របស់លោក ខណៈដែលបង្ហាញរូបភាព ស្លៀកពាក់ខោអាវជាចុងភៅ ចម្អិនអាហារ ប៉ុន្មានមុខ ឲ្យអ្នជិតស្និទ្ធនឹងខ្លួននោះ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/CheaKevin1_zps8870ad14.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CheaKevin2_zps44046b01.jpg
មតិយោបល់