ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះដេប៉ូលក់សាំងមួយកន្លែង សរុបការខូចខាតអស់ជាច្រើនដុល្លារ នៅស្រុកបាទី

តាកែវ: នៅវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានកើតឡើង ដែលស្ថិតនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានម្ចាស់ដេប៉ូសាំងតេលាឈ្មោះ ជុក ហួច ប្រពន្ធឈ្មោះ ហន ស្រីនាង មានទីលំនៅកន្លែងកើតហេតុខាងលើ។

សម្ភារ:ដែលខូចខាតរួមមានដូចខាងក្រោម៖
-ឡានបែនចំនួន០១គ្រឿងស្មើរនឹងទឹកប្រាក់ចំនួន២៧,០០០ដុល្លារ
-ខោអាវសម្រាប់លក់
-ប្រេង-សាំង
-កង់បីចំនួន០១គ្រឿង
-ដេប៉ូសាំងតេលាទំហំ២០x២៧មែត្រ
-តុទូ-សាឡុង
-ភេសជ្ជ:+ស្រាបៀរចំនួន ២៥កេះ
-ម៉ូតូគុបចំនួន០១គ្រឿង
-ម៉ូតូសង់ចំនួន០១គ្រឿង
-គ្រែចំនួន០៣
-ទូរខ្លាសហ្សេចំនួន០១
-ម៉ាស៊ីនបោកខោអាវចំនួន០១
-ទូចាក់សាំងចំនួន ០២គ្រឿង
-ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង
-ម៉ូទ័របូមទឹកចំនួន០១គ្រឿង
-អង្ករចំនួន០២បាវ
-ម៉ូទ័រលាងរថយន្ត និងធុងខ្យល់
-កង់ជិះចំនួន ០២គ្រឿង
+សរុបជាទឹកប្រាក់ចំនួន៦៧,៧០០ដុល្លារនឹង៥,៣០០,០០០រៀល។

ក្នុងប្រតិបត្តិការនេះកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តចំនួន ០២គ្រឿង ក្នុងនោះរថយន្តរបស់ស្រុកបាទីប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្តនិងរថយន្តរបស់ស្រុកព្រៃកប្បាសប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តផងដែរ។

ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស-សត្វ និងមិនបានឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់