ថាម៉េច! យាយ គ្រវីសក់ មានគម្រោងមកភ្នំពេញ?

(ថៃ)៖ កាលពីពេលថ្មីៗនេះ តារាក្នុងបណ្តាញសង្គមដ៏មានប្រជាប្រិយភាពរបស់ថៃ ឈ្មោះថា (ស៊ិតាង បួថង) ដែលទស្សនិកជនខ្មែរស្គាល់ថា យាយ គ្រវីសក់នោះ បានបង្ហើបឲ្យដឹងថា ខ្លួន នឹង ត្រៀម មក ជួប អ្នក គាំទ្រ នៅ ទីក្រុង ភ្នំពេញ ឆាប់ៗ នេះ ហើយ ។

យោង តាម ការ បង្ហើប របស់ សមី ខ្លួន យាយ គ្រវី បាន ឱ្យដឹង ថា ខ្លួន ត្រៀម នឹង ចេញ មក កាន់ ទីក្រុង ភ្នំពេញ ឆាប់ៗ នេះ ដោយ អាច ស្នាក់ នៅ ទីនោះ ជិត ២០ ថ្ងៃ ព្រោះ ត្រូវ ធ្វើ ចត្តា ឡីស័ក តាម គោលការណ៍ សុវត្ថិភាព ដើម្បី ទប់ស្កាត់ ការ ឆ្លងរីករាល ដាល នៃ ជំងឺ កូវីដ -១៩។ នៅ ក្នុង នោះ យាយ គ្រវី បាន បង្ហាញ នូវ ចំណាប់ អារម្មណ៍ រីករាយ ដែល ខ្លួន ជិត មាន ឱកាស បាន មក ជួបជុំ ជាមួយ នឹង អ្នក គាំទ្រ នៅ ទីក្រុង ភ្នំពេញ សារជា ថ្មី ម្ដង ទៀត ដោយ ក្នុង នោះ យាយ គ្រវី ក៏ បង្ហាញ ពី ក្ដី រំភើប ដែល អ្នក គាំទ្រ នៅ ភ្នំពេញ នៅ តែ ស្រលាញ់ និង និយម គាំទ្រ រូប ខ្លួន។

យ៉ាងណាមិញ ចំពោះ កាលបរិច្ឆេទ នៃ ការ ធ្វើ ដំណើរ មក កាន់ ទីក្រុង ភ្នំពេញ នៅ ពេល ណា នោះ សមី ខ្លួន មិន ទាន់ បង្ហើប ឱ្យ ដឹង នោះ ឡើយ ដោយ ទុក ឱ្យ អ្នក គាំទ្រ រង់ចាំ និង តាម ដាន ជា បន្ត ទៀត ។

គួរបញ្ជាក់បន្ថែមថា អ្នកនាង ស៊ិតាង បួថង បន្ទាប់ពីជោគជ័យក្នុងការកែសម្ភស្សរួចមក គឺទទួលបានចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនកាន់តែខ្លាំង ខណៈនាថ្ងៃខាងមុខ តារារូបនេះក៏មានគម្រោងកែសម្ផស្សឱ្យដូចមុខមាត់តារាស្រី ហ្វាន ពីងពីង ដែលជាតារាក្នុងដួងចិត្តតែមួយរបស់អ្នកនាង។ ក៏ប៉ុន្ដែ ការកែសម្ផស្សរបស់អ្នកនាងក្នុងវ័យចំណាស់នេះ គឺមិនប្រាកដទទួលបានលទ្ធមួយរយភាគរយឱ្យដូច តារាស្រីចិន ហ្វាន ពីងពីង ទាំងស្រុងនោះទេ។ អ្នកនាង ស៊ិតាង បួថង អះអាងថា នឹងមិនបោះបង់ការកែសម្ផស្សនៅថ្ងៃមុខបន្ដទៀតនោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *