ថ្ងៃសុក្រសប្តាហ៍ទី១ ខែតុលា ឆ្នាំ ២០២១នេះ គណ:រដ្ឋមន្រ្តីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួនជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានមួយរយ:ខ្លី ដោយសាតែការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ តាមរបៀបវារ:ដែល បានគ្រោងទុក កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តីនាសប្តាហ៍នេះ បានលើកយករបៀបវារ:សំខាន់ៗ ចំនួន៣ មកធ្វើការពិភាក្សា ក្នុងនោះរួមមាន៖
ទី១ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវ ដំណើរការជាប្រក្រតី នៃស្ថាប័ន ជាតិ។
ទី២ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ទី៣ សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណ: ៣ឆ្នាំរំកិល ២០២២-២០២៥។
ទី៤ បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណ:រដ្ឋមន្រ្តី ដើម្បីការអនុម័តពីស្ថាប័ននីតិបញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅ នឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង នៅក្នុងរយ:ពេលនៃកម្ពុជា ប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រ:វិសាមញ្ញ។
មតិយោបល់