ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី ខ្ទេចឡាន ទើបប្រកាសស្រោចទឹក

កាលពីយប់ថ្ងៃទី២៧ ឧសភា អ្នកនាងឈិន សុធារី បានអះអាងថាបានបើកគេចម៉ូតូដែលបើកមិនដឹងអី ហើយបុកនឹងទ្រូងថ្នល់បណ្ដាលអោយរថយន្តរបស់អ្នកនាងបាក់កាងខាងមុខយ៉ាងដំណំ។ អ្នកនាងនិយាយថាខ្លួននឹងចេញស្រោចទឹក បន្ទាប់ពីរឿងរ៉ាវចុងក្រោយបានធ្វើអោយអ្នកនាងស្មុគចិត្តម្ដងហើយម្ដងទៀត។

អ្នកនាងមិនបានបញ្ជាក់បានជួបឧបទ្ទេហេតុនៅត្រង់ចំណុចណានោះទេដោយគ្រាន់តែអះអាងថាដោយសារតែគេចម៉ូតូក្មេងៗ ដែលបើកទទឹងទិសទើបបណ្ដាលអោយរថយន្តអ្នកនាងត្រូវខូចខាតដល់ម្លឹង។ អ្នកនាងមិនបានលើកឆ្លើយទូរស័ព្ទនោះទេ ប៉ុន្តែយោងតាមការបង្ហោះគឺអ្នកនាងសុខចិត្តអោយអ្នកដែលធ្វើអោយអ្នកនាងមានគ្រោះថ្នាក់នាយប់នោះរួចខ្លួន ដោយមិនចាប់ទោសអូសដំណើរនោះទេ ក្នុងពេលដែលអ្នកនាងបញ្ជាក់ថាសុខចិត្តចំណាយមិនក្រោមរាប់ពានដុល្លារដើម្បីជួសជុលរថយន្តផ្ទាល់ខ្លួន។ អ្នកនាងថាប៉ុន្មានថ្ងៃនេះ អ្នកនាងមានរឿងអាក្រក់ទុក្ខជាន់ទុក្ខ ដោយអ្នកនាងប្រកាសថានឹងចេញទៅស្រោចទឹកអោយជ្រះចង្រៃម្ដង ក្រោយពេលរថយន្តអ្នកនាងបានធ្វើរួចរាល់។
អ្នកនាងថាខ្លួនសុខចិត្តមិនចាប់អ្នកធ្វើអោយរថយន្តរបស់អ្នកនាងខូចខាតសងសំណងគឺដោយសារតែអ្នកនាងយល់ថាគឺជារឿងអាក្រក់មើល ដោយសារតែអ្នកបង្កហេតុនោះគឺជាក្មេងៗគ្មានប្រាក់ ប៉ុន្តែអ្នកនាងក៏បានប្រកាសថាបើក្រៅពីអ្នកនាងគឺក្មេងទាំងពីរពិតជាត្រូវគេយកទោសដោយសារតែការបើកបរចរាចរណ៍មិនដឹងក្បាលកន្ទុយ៕

មតិយោបល់