ព័ត៌មានសិល្បៈ និងកម្សាន្ត

បាត់មុខយូរ! រ៉ាប៊ី លេងមួយឈុតនេះ ធ្វើឲ្យប្រុសៗមិនតិចទេ សំឡឹងស្ទើរមិនដាក់ភ្នែក

(ភ្នំពេញ)៖ តារាចម្រៀងស្រី ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយ:បទចម្រៀងល្បី «មាន់ស្រែ» គឺកញ្ញា រ៉ាប៊ី បានធ្វើឲ្យទស្សនិកជន ជាពិសេសបុរសៗចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយ:ការបញ្ចេញសម្រស់បែបនេះ ក្នុងស្ទីលសិចស៉ី ធ្វើឲ្យអ្នកដែលបានឃើញហើយ ស្ទើរហូរឈាមច្រមុះតែម្តង។

ថ្មីៗនេះ តារាចម្រៀងល្បីប្រចាំផលិតកម្មថោន រ៉ាប៊ី បានបញ្ចេញរាងជាមួយឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតនៅក្នុងបណ្តញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលមិនតិចនោះទេ។ តារាស្រីរូបនេះ បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីឈុតសម្លៀកបំពាក់លេងទឹកបែបសុិចសុីមួយឈុត ដែលមានលក្ខណ:សមជាមួយនឹងរាងដ៏ល្វត់ល្វន់ សាច់សខ្ចីផូរផង់ ដោយមើលទៅគឺគ្មានទាស់ត្រង់ណាបន្តិចឡើយ គឺស្អាតគ្មានទាស់តែម្តង។

ចំណែកអ្នកគាំទ្រក៏បានសរសើរដល់សម្រស់របស់ តារាចម្រៀង រ៉ាប៊ី ដែលមើលទៅស្អាត និងសុិចសុីតាមរបៀបយុវវ័យសម័យថ្មីផងដែរ៕

មតិយោបល់