ព័ត៌មានជាតិ

បុរសបើកបររថយន្តដឹកកម្មករម្នាក់ ត្រូវរថភ្លើងបុក បណ្ដាលឲ្យរងរបួសធ្ងន់

ព្រះសីហនុៈ នៅវេលាម៉ោង ៦និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4730 ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវដោយមិនមានការដាក់ប៉ារាស់បញ្ជាឈប់ ក៏ត្រូវរថភ្លើង ០១គ្រឿង ក្នុងទិសដៅពីខេត្តព្រះសីហនុធ្វើដំណើរពីលិចមកកើតបុកតែម្តង។

អ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) មិនមានអ្នករួមដំណើរនោះទេ ។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងបានបន្តដំណើរទៅមុខទៀត៕

មតិយោបល់