ព័ត៌មានសិល្បៈ និងកម្សាន្ត

សាវិន ហ្វីលីព ដឹកដៃកូន​សម្តែង​ក្នុង​សាច់រឿង​ពិតរបស់ខ្លួន​

ដើម្បីអបអរដល់ថ្ងៃ​ ទិវារំឭកគុណ​ម្តាយ ដែលធ្វើឡើងក្នុងពេលខាងមុខនេះ តារាសម្តែង​ជើង​ចាស់ ក្តោបបានតំណែង​តួសំខាន់ៗ របស់ផលិតករបរទេស លោក សាវិន ហ្វីលីព បានផលិតបទចម្រៀងមួយបទ ទាក់ទងសាច់រឿងពិតរបស់ខ្លួន ដោយតម្រូវ​ឲ្យកូនប្រុស​ច្បង​របស់លោកចូលរួមសម្តែង​។

បទ​«អ្នកមានគុណ» ត្រូវបានលោក សាវិន ហ្វីលីព បង្កើតឡើងនិងបញ្ចេញជា Trailer ជាផ្លូវការហើយ ដែលច្រៀងដោយ យាយខ្លា និងកំពុងទទួលបានការចាប់អារម្មណ៍ លើបណ្តាញសង្គមហ្វេសប៊ុក។ បទខាងលើ ត្រូវបានលោក សាវិន ហ្វីលីព អះអាងថា ជាបទ​ពាក់ព័ន្ធសាច់រឿងពិតរបស់លោក និងម្តាយ​។​

ដោយឃើញថា​កូនប្រុស​របស់ខ្លួន​ចង់ចូលរួមសម្តែង​ដែរនោះ លោក ក៏បានសម្រេចចិត្តឲ្យកូនរបស់លោកឈ្មោះ យោធិន វីរ៉ាយុត្ត ដែលជាកូនច្បងឲ្យចូលរួមសម្តែង​តែម្តងទៅ។​
លោ​ក ​សា​វិ​ន​ ​ហ្វី​លី​ព​ ​ជា​ស្ថា​ប​និ​ក​អ​ង្គ​កា​រ​ ​មូ​ល​និ​ធិ ​​“​សាវិ​​ន​”​ ដើ​ម្បី​កុ​​មា​រ​ ​ថា​​បទចម្រៀងខាងលើនេះនិពន្ធទំនុកច្រៀងដោយលោកផ្ទាល់ និង ធ្វើភ្លេងថ្មី​ Original Song ដោយយាយខ្លា ដែលត្រៀមចូលរួមរំឭកទិវាគុណម្តាយ ​ដែលប្រារព្ធឡើងក្នុងពេលខាងមុខ។

លោក​ថា​«បទនេះដែរសរសេរឡើង ក្នុងគោលបំណងចង់រំឭកនូវអនុស្សាវរីយ៍ ដែលម្តាយ​ខ្ញុំធ្លាប់និយាយប្រាប់ពីប៉ាខ្ញុំ បន្ទាប់ពីខ្ញុំកើតមកអត់បានឃើញមុខគាត់ ហើយក្រោយប៉ាស្លាប់ទៀតសោត អ្នកម្តាយអាយុ​ ២៧ឆ្នាំ គាត់ក៏មិនបានយកប្តីទៀតដែរ ដោយខ្លាចយកប្តីក្រោយទៅគេធ្វើបាបកូន ហើយរស់នៅក្នុងស្ថានភាពកំសត់ ដែលដិតដាមក្នុងខួរ​ក្បាលរាល់ថ្ងៃ»
ទស្សនាវីដេអូចម្រៀងដូចខាងក្រោមនេះ៖

មតិយោបល់