ភ្នំពេញៈ បុរសពីរនាក់បងប្អូនបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តរបស់ផែស្ងួតសូងួន បុកពីក្រោយម៉ូតូអូសប្រមាន២០ម៉ែត្រ ខណៈដែលពួកគេធ្វើដំណើរ ដោយជិះម៉ូតូឌុបគ្នាទៅធ្វើការជាកម្មករសំណង់ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ចំណុចមុខស្ថានីយប្រេង ឥន្ធនៈ តេលាខាងជើងស្ពានព្រែកព្នៅ ម្រាណ៥០ម៉ែត្រ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពបុរសជាបងឈ្មោះ ឯល ពិន អាយុ៣៥ឆ្នាំ នឹងបុរសជាប្អូនឈ្មោះ ពីម៉ឺន ចំណាន អាយុ២៥ឆ្នាំ អ្នកទាំងពីមានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រីឯបុរសសង្ស័យជាតៃកុងរថយន្តបង្ក មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX 9690 ជិះឌុបគ្នា ដោយបុរសបងប្អូនម្តាយតែមួយ ឪពុកទីទៃខាងលើ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ បានឈប់ស្តុបបន្ទាប់ពីស្តុបចេញភ្លើងខៀវ អនុញាតឱ្យបន្តដំណើរ ខណៈម៉ូតូបន្តដំណើរបានបន្តិច ស្រាប់តែរថយន្តក្រុមហ៊ុន ផែស្ងួតសូងួន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D 4520 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ បើកស្របទិសគ្នាក៏ជ្រុលទៅបុកម៉ូតូពីក្រោយ កិនស្លាប់ពីនាក់បងប្អនភ្លាមៗ រថយន្តមិនអស់ល្បឿន ក៏រេចង្កូតអូសទាំងម៉ូតូប្រមាណ២០ម៉ែត្រ ទៅឡើងចិញ្ចើមផ្លូវកើលម៉ូតូក្រោមទ្រូងរថយន្តទៅមុខលែងរួច ។
ភ្លាមៗ នោះ តៃកុងរថយន្តបាន ចុះពីលើរថយន្តរត់គេចខ្លួនបានបន្តិច ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចជំនាញ រាជធានីវាស់វែង និងប្រគល់សពទៅឱ្យក្រុមគ្រួសាររួច សមត្ថកិច្ចមូលដ្ឋានក៏ប្រគល់ឱ្យតៃកុងរថយន្តម៉ូតូ និងរថយន្តទៅការិយាល័យ ចរាចរណ៍រាជធានី ចាត់ការតាមនីតិវិធីបន្ត ៕
មតិយោបល់