ព័ត៌មានសិល្បៈ និងកម្សាន្ត

មកវិញហើយ! តីវ៉ៃម៉ាលុយ ចេញមកពញ៉ាក់អារម្មណ៍អ្នកគាំទ្រ ក្រោយស្ងប់ស្ងាត់មួយរយៈធំ

(ភ្នំពេញ)៖ តីវ៉ៃម៉ាលុយ ដែលល្បី និងផ្ទុះការគាំទ្រខ្លាំង កាលពីឆ្នាំ២០១៨ នៅពេលនេះ បានចេញមកកំដរអារម្មណ៍ទស្សនិកជនវិញហើយ តាមរយៈការបញ្ចេញបទចម្រៀងរ៉េប ក្នុងផលិតកម្មរាម។

ថ្មីៗនេះ ពីផលិតកម្មរាម បានបង្ហាញនូវបទចម្រៀងមួយបទ «PEEKABOO» ដែលមានការលាក់មុខតារាចម្រៀង តែយ៉ាងណាអ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ថានេះគឺ កញ្ញា តីវ៉ៃម៉ាលុយ ដែលជាតារាចម្រៀងរ៉េបស្រីមួយរូបដែលផ្ទុះកាលពីឆ្នាំ២០១៨។ បន្ទាប់ពីបង្ហោះបទចម្រៀងលើបណ្តាញសង្គមផ្លូវការ របស់ផលិតកម្មបានប៉ុន្មានថ្ងៃ ផលិតក៏បានបង្ហោះរូបភាព ស្វាគមន៍តារាចម្រៀងថ្មីរបស់ផលិតកម្ម ដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់តារាស្រីរូបនេះ។

ដោយឡែក ម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថាជាសំណព្វចិត្តរបស់ កញ្ញា មាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ តែអ្វីដែលគួអោយចាប់អារម្មណ៍នោះ គឺកញ្ញា មាស សុខសោភា បានបង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំងតាមរយៈវីដេអូ REACTION របស់ខ្លួន និងបានបង្ហើបថា កញ្ញាតី នឹងមានបទចម្រៀងជាច្រើនផ្សេងទៀតសម្រាប់អ្នកគាំទ្រ៕

 

មតិយោបល់