(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពហើយកាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងអាយុ ៥៩ឆ្នាំ ដោយសាររោគាពាធ ខណៈការទទួលមរណភាពរបស់ លោលោក នូ សារុំ ហៅនាយគ្រៀវ គឺជាការបាត់ បង់នូវ សិល្បករ មួយរូប ផ្នែកកំប្លែង ដ៏មានទេពកោសល្យ ក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ ជាតិ ខ្មែរ និងជាការបាត់បង់នូវស្វាមី ឪពុក ជីតា មួយរូបដ៏ជាទីគោរពស្រឡាញ់ ប្រកប ដោយ ព្រហ្មវិហារធម៌ផងដែរ។
តើយោងតាម សមាគមសិល្បករខ្មែរ បានផ្តល់ដំណឹងថា លោកនូ សារុំ ហៅនាយគ្រៀវនេះ បានទទួលមរណភាពនៅថ្ងៃពុធទី២០ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងអាយុ ៥៩ឆ្នាំ ដោយរោគគាពាធ។
គួរបញ្ជាក់ផងដែរថា នាយគ្រៀវ រយៈពេល៥ឆ្នាំមកហើយលោកមិនបានផ្តល់សំណើចជូនបងប្អូន ដោយសារតែធ្លាក់ខ្លួនឈឺពីជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនតាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ ខណៈដែរថ្ងៃនេះលោកក៏ទទួលមរណភាពធ្វើឱ្យមហាជនសម្តែងការសោកស្តាយយ៉ាងខ្លាំង ៕
មតិយោបល់