បើទោះបីជាបានលែងលះគ្នាដាច់ស្រាចក្ដី ប៉ុន្តែទំនាក់ទំនងរវាងតារាចម្រៀង Jennifer Lopez និងលោក Marc Anthony អតីតស្វាមី បានបង្ហាញភាពជិតស្និទ្ធនៅក្នុងថ្ងៃខួបកំណើតកូនភ្លោះស្រី-ប្រុសរបស់អ្នកទាំងពីរ ជាមួយនឹងស្នាមញញឹមដ៏កក់ក្ដៅ។
នៅថ្ងៃសៅរ៍កន្លងទៅនេះ តារាចម្រៀងវ័យ ៤៥ឆ្នាំ នាង Jennifer Lopez និង Marc Anthony អតីតស្វាមី បានរៀបចំពិធីខួបកំណើតគម្របខួប ៧ឆ្នាំ របស់កូនភ្លោះអ្នកទាំងពីរ ក្នុងគោលបំណងផ្ដល់ភាពកក់ក្ដៅដល់កូន និងក្នុងមានជាអាណាព្យាបាល។
Jennifer Lopez បានថ្លែងប្រាប់ សារព័ត៌មាន Huffington Post ថា នាង និងលោក Marc Anthony គឺជាមិត្តភ័ក្តិដ៏ល្អនឹងគ្នាក្រោយ បើទោះបីជាបានចែកផ្លូវគ្នាហើយក្ដី ហើយអ្វីដែលអ្នកទាំងពីរត្រូវធ្វើនោះគឺថា ភាពទទួលខុសត្រូវចំពោះកូនភ្លោះអ្នកទាំងពីរ ពួកគេជាក្មេងដែលត្រូវការ ម្ដាយ-ឪពុក ដូចគ្នាហើយត្រូវតែផ្ដល់ភាពកក់ក្ដៅ។
គួរបញ្ជាក់ផងដែរថា Jennifer Lopez បានរៀបការជាមួយនឹងលោក Marc Anthony នៅឆ្នាំ ២០០៤ ហើយជាចំណងដៃបានកូនភ្លោះ ប៉ុន្តែក្រោយពីរៀបការបាន ៧ឆ្នាំ ពួកគេទាំងពីរនាក់បានលែងលះ ដោយសារតែពួកគេគិតថា ទំនាក់ទំនងស្នេហាលែងមាន មានតែទំនាក់ទំនងបែបមិត្តភ័ក្តិ៕
មតិយោបល់