ព័ត៌មានសិល្បៈ និងកម្សាន្ត

អម្ពរ ទេវី បង្អួតសម្រស់អតីតកាលក្នុងឈុតប៊ីគីនី ក្មេងៗសម័យអីលូវសុំខ្មាស់!

(ភ្នំពេញ)៖ លោកស្រី អម្ពរ ទេវី គឺជាតារាសម្តែងជើងចាស់មួយរូបរបស់កម្ពុជា ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង មិនថាក្នុងស្រទាប់អ្នកគាំទ្រទេ លោកស្រីក៏ត្រូវបានអ្នកសិល្ប:ជំនាន់ក្រោយកោតសរសើរ និងត្រង់ត្រាប់តាមផងដែរ។ បន្ទាប់ពីតារាសម្ដែងស្រីជើងចាស់ដ៏មានឈ្មោះល្បីល្បាញ អ្នកនាង អម្ពរ ទេវី បានចាកឆ្ងាយពីវិថីសិល្ប:ទៅសាងជីវិតរស់នៅយ៉ាងមានសុភមង្គលលើទឹកដីសហរដ្ឋអាមេរិកនោះ ធ្វើបណ្ដាប្រិយមិត្តអ្នកគាំទ្រមានការនឹករឭកអ្នកនាងជាខ្លាំង ពិសេសគឺទៅលើសមត្ថភាពសម្តែងកាលពីអតីតកាលនោះមិនតិចទេ ។

ទោះបីថាអ្នកនាង អម្ពរ ទេវី បានចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមរិកក៏ដោយ ប៉ុន្តែគេនៅចាំបានកាលពីឆ្នាំ ២០១៦ កន្លងទៅ អ្នកនាងក៏ធ្លាប់បានត្រលប់មកកម្ពុជា ដើម្បីចូលរួមថតរឿងខ្នាតធំ «ទឹកចិត្តម្តាយសម័យថ្មី» និង រឿងភាគមួយចំនួនទៀតផងដែរ ដែលកាលណោះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រោះបានឃើញការសម្តែងរបស់អ្នកនាងម្តងទៀត ។

ងាកមកពេលនេះវិញ ដោយគេកត់សម្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ ឃើញមានការបង្ហោះរូបភាពចាស់ៗនៃតារាសម្តែងជើងចាស់ អម្ពរ ទេវី រួមនឹងតារាសម្តែងប្រុសស្រីជើងចាស់មួយចំនួនទៀត ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រនឹករឭអ្នកនាងយ៉ាងខ្លាំង ។ ក្នុងនោះដែរ មានរូបភាពចាស់មួយចំនួនបានបង្ហាញឱ្យឃើញពីអ្នកនាង អម្ពរ ទេវី ក្នុងឈុតសម្លៀកបំពាក់ផ្សេងៗគ្នាជាច្រើន ពិសេសគឺក្នុងឈុតប៊ីគីនីដ៏ស្រស់ស្អាតថែមទៀត ។

តាមរយ:ឈុតប៊ីគីនីនោះ បានរំលេចឱ្យឃើញពីរូបសម្រស់អ្នកនាង អម្ពរ ទេវី ពីអតីតកាលយ៉ាងស្រស់ស្អាតបីដូចបុប្ផាមួយទងដែលកំពុងរីកស្គុះស្គាយ និង មើលទៅអ្នកនាងពិតជាលេចធ្លោខ្លាំងណាស់ ៕

 

 

 

 

មតិយោបល់