នៅខាងក្រោមនេះដែរគឺជាតារាសម្តែងទាំង ១០ ស្អាតបំផុត ក្នុងពិភព ហូលីវ៉ូដ ប្រចាំឆ្នាំ ២០១២ ដោយមានការបរិយាយពីជីវប្រវត្តិខ្លះៗ និងជោគជ័យលើឧស្សាហកម្មភាពយន្ត ទៅកាន់ពិភពលោក ដែលមានដូចខាងក្រោម៖
នាង Natalie Portman គឺជាតារាសម្តែងប្រចាំហូលីវ៉ូដ នាងកើតនៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៩៨១ នៅទីក្រុង Jerusalem ប្រទេស Israel។ Natalie គឺជាកូនតែមួយគត់របស់ឪពុករបស់នាង ។នាងបានបញ្ចប់ការអបរំនៅ Syosset High School, Syosset, New York ក្នុងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ១៩៩៩ និងបន្ទាប់មកបង្ហាញខ្លួនលើផ្ទាំក្រណាត់ស នៅឆ្នាំ ១៩៩៤ ក្រោមចំណងជើងរឿង Léon: The Professional ប៉ុន្តែរឿងដែលធ្វើឲ្យនាងទទួលបានជោគជ័យនោះគឺរឿង Padmé Amidala របស់ Star Wars prequel trilogy ដែលចេញផ្សាយ នៅឆ្នាំ ១៩៩៩ ២០០២ និង ២០០៥ ។
តារាសម្តែង Lacey Nicole Chabert គឺជាតួសម្តែងស្រីរបស់ពិភពហូលីវ៉ូដ នាងកើតនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ១៩៨២ និងចាប់ផ្តើមប្រឡូកអាជីពសិល្បៈ រួមទាំងសម្តែង និងតន្ត្រី ដោយដើរតួ ជា Claudia Salinger ក្នុងរឿង Party Of Five ដែលត្រូវដាក់បញ្ជាំងលើទូរទស្សន៍ និងរឿង Mean Girls តែរឿងដែលធ្វើឲ្យស្គាល់រូបនាងគឺរឿង Party Of Five ។ Lacey Nicole Chabert បច្ចុប្បន្នកាលកំពុងរស់នៅភាគខាងត្បូងនៃរដ្ឋ កាលីហ្វ័រញ៉ា ដោយធ្វើការផ្លាស់លំនៅតាម Chabert ជាមួយនឹងគ្រួសាររបស់នាង នៅឆ្នាំ ១៩៩៤ ខណៈដែល Chabert ចាប់ផ្តើមធ្វើការ លើរឿង Party Of Five។
តារាម៉ូដែល Jessica Alba កើតនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ១៩៨១ នៅ Pomona ក្នុងរដ្ឋ កាលីហ្វ័រញ៉ា នាងគឺជាតារាម៉ូដែល និងជាតារាសម្តែងរឿងភាគទូរទស្សន៍ និងរឿងបញ្ចប់ផងដែរ។ តារារូបនេះចាប់ផ្តើមធ្វើការនៅលើមុខងារ តារាសម្តែងនៅអាយុ ១៣ ឆ្នាំ របស់រឿង Camp Nowhere និង The Secret World of Alex Mack ។ស្របពេលជាមួយនឹងគ្នានេះដែរ តារាសម្តែងរូបនេះលេចមុខលើស្ពតផ្សាយពាណិជ្ជកម្មអន្តរជាតិ Nintendo និង J.C. Penney ខណៈដែលនាងនៅជាកុមារភាព។ តារារូបនេះត្រូវបានគេបោះឆ្នោតឲ្យជាប់ជាតារាសិចស៊ី ក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងឆ្នាំ ២០០២ ។
នាង Sofia Vergara កើតនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ១៩៧២ នៅ Barranquilla, Colombia នាងគឺជាតារាសម្តែងរបស់ស្ថានីយ៍ទូរទស្សន៍ Colombia និងជាតារាម៉ូដែល។ Sofia Vergara មានវត្តមានលើរឿងភាគដំបូងក្រោមចំណងជើងថា Big Trouble ក្នុងឆ្នាំ ២០០២ ក៏ដូចជាឆ្នាំ ២០១២ ផងដែរ។នាង Sofia Vergara ជាតារារបស់ ABC រឿងភាគ Modern Family ដោយតួជា Gloria Delgado-Pritchett ក្រៅពីនេះនាងក៏មានឈ្មោះ សម្រាប់ Golden Globe Awards ពីរដង Primetime Emmy Awards ៣ ដង និង ជាតារាសម្តែងកំប្លែង Screen Actors Guild Awards ៣ ដងដូចគ្នា ផងដែរ។
តារាសម្តែង Nicole Houston “Nikki” Reed គឺជាតារាហូលីវ៉ូដដូចគ្នា និងរឿងភាគរបស់ទូរទស្សន៍ដូចគ្នា ។គេចាប់ផ្តើមស្គាល់នាង នៅក្នុងពិភពតារាសម្តែងនៅ ឆ្នាំ ២០០៣ បន្ទាប់មកទៀតស្គាល់នាងតាមរយៈសាច់រឿង Thirteen នាងកើតនៅ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩៨៨ នៅ West Los Angeles, California, USA ។
តារាសម្តែង Jennifer Lawrence កើតនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ១៩៩០ នៅ Louisville, Kentucky, USA។ តារាសម្តែងរូបនេះត្រូវបានគេស្គាល់នាងតាមរយៈរឿង ភាគរបស់ TBS ក្រោមចំណងជើងថា The Bill Engvall Show បន្ទាប់មករឿងបញ្ចប់ The Burning Plain និង Winter’s Bone ក្នុងវ័យ ២០ ឆ្នាំតារាសម្តែងរូបនេះក៏ធ្លាប់បានទទួលបានពានរង្វាន់ពី Academy Award for Best Actress ផងដែរ។
តារាសម្តែង និងជាតារាម៉ូដែលនាង Keira Christina Knightley នាងមានវត្តមានក្នុងពិភពសិល្បៈតាំងពីក្មេងវ័យម្លេះ និងសម្តែងក្នុងខ្សែភាពយន្តក្នុងឆ្នាំ ១៩៩៥ ។តារារូបនេះកើតនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៨៥ Teddington, Middlesex, England, UK។
តារាសម្តែង Alice Sophia Eve គឺជាតារាសម្តែងរបស់អង់គ្លេស នាងកើតនៅខែ កុម្ភៈ ឆ្នាំ ១៩៨២ នៅ London, England, UK នាង Alice Eve ត្រូវបានគេស្គាល់ នៅក្នុង រឿង Sex and the City 2 និង Men in Black 3 ។
តារាសម្តែងរបស់អង់គ្លេសមួយទៀត នាង Kate Winslet កើតនៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៧៥ នៅ Reading, Berkshire, England, UK នាងធ្លាប់បានឈ្នះក្នុងពានរង្វាន់ Academy Award ក្នុងនាមជាតារាសម្តែងដ៏ល្អ នៃរឿង The Reader កាលពីឆ្នាំ ២០០៨ ។នាងគឺជាតារាសម្តែងដែលជោគជ័យបំផុតក្នុងពិភពហូលីវ៉ូដ ដោយឈ្នះពានរង្វាន់ Oscar ៥ ផ្សេងគ្នា មុននាងមានវ័យ ៣៤ ឆ្នាំ។
តារាសម្តែង Cameron Michelle Diaz កើតនៅនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ១៩៧២ នៅ San Diego, California, USA នាងគឺជាតារាសម្តែងស្រីរបស់អាមេរិក និងជាអតីតតារាម៉ូដែល ដែលមានប្រជាប្រិយភាពបំផុត ក្នុងឆ្នាំ ១៩៩០ និងជាមួយរឿងភាគ និងរឿង The Mask, My Best Friend’s Wedding និង There’s Something About Mary ។តារាស្រីរូបនេះក៏ធ្លាប់បានទទួលពានរង្វាន់ពី Golden Globe តាមរយៈរឿង There’s Something About Mary និងរឿង Gangs of New York ក្នុងវ័យ ១៦ ឆ្នាំនាងចាប់ផ្តើមប្រឡូកក្នុងអាជីព ជាតារាម៉ូដែល និងចុងក្រោយរឿងដែលធ្វើឲ្យនាងទទួលបានជោគជ័យធំនោះគឺរឿង Tina Carlyle ក្នុងឆ្នាំ ១៩៩៤ ៕
មតិយោបល់