ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកនិពន្ធបទ «ស៊ូឃ្លាត» លោក អ៊ឹម រតនៈ កំពុងវាយលុកដោយជំងឺកូវីដ-១៩ កំរឹតធ្ងន់ ត្រូវវីរុសវាយលុកស៊ីសួតអស់ ជិតមួយចំហៀង

(ភ្នំពេញ)៖ ទស្សនិកជនភាគច្រើនពិតជាបានសស្តាប់បទចម្រៀង «ស៊ូឃ្លាត» ហើយ ខណ:អ្នកនិពន្ធចម្រៀងនេះមានឈ្មោះថា អ៊ឹម រតន: ហៅ «Tin Mark» កំពុងវាយលុកដោយជំងឺកូវីដ-១៩ កម្រឹតធ្ងន់ ត្រូវវីរុសវាយលុកស៉ីសួតអស់ ជិតមួយចំហៀង។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Sambath Bun នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «សួស្តីពុកម៉ែបងប្អូន នៅចាំបានទេ លោក អ៊ឹម រតន: ហៅ «Tin Mark» ម្ចាស់និពន្ធ បទ ចម្រៀង «ស៊ូឃ្លាត» បានឆ្លងជំងឺកូវីឌ-19 កម្រិត ឆ្ងន់ ដែល វីរុសនេះបាន វាយ លុក សួត ស៊ីអស់ ជិតមួយ ចំហៀង ឥឡូវកំពុងសំរាកព្យាបាល នៅ ពេទ្យ ឯក ជនមួយដែល ត្រូវចំណាយ ទឹកប្រាក់ អស់ $១,២០០ក្នុងមួយថ្ងៃ» ។

លោក ប៊ុន សម្បត្តិ ដែលជាប្រភពខាងលើបានអះអាងទៀតថា ការចំណាយ ទឹកប្រាក់ ជាង ១ ពាន់ដុល្លារ នៃការព្យាបាលរបស់លោក អ៊ឹម រតន: គឺជា បន្ទុក ដ៏ធ្ងន់ សម្រាប់អ្នក និពន្ធ វ័យ ក្មេង រូប នេះ ដ្បិតរូបគេមិន មានប្រាក់ ចំណូល សោះពី ការងារ សិល្ប: ជាង៨ខែ មក ហើយ ។

ដោយលោក ប៊ុន សម្បត្តិ បានរៀបរាប់ជាសំណេរថា៖ «ជាបន្ទុកដ៏ធ្ងន់ដល់គាត់ ទាំងគាត់ មិនមាន ប្រាក់ ចំ ណូល សោះខាងការងារសិល្ប:ជាង៨ខែមកហើយ! ប្រសិនបើពុកម៉ែបងប្អូ ន គោរពស្រលាញ់ដល់គាត់ សូមមេត្តា ជួយជាទឹកប្រាក់បន្តិចបន្តួច» ។

បើទោះជាយ៉ាងណា ប្រពភពដដែលក៏បានបញ្ជាក់បន្ថែមដែរថា គិតត្រឹមម្សិលមិញនេះ លោក អ៊ឹម រតន: ដែលបានឆ្លងជំងឺកូវីដ១៩កម្រិតធ្ងន់នោះ បានធូរស្បើយបន្តិចហើយ ពោល គឺក្រុមគ្រូពេទ្យអាចដកអុកស៊ីសែនចេញបានហើយ ។ ដោយឡែកចំពោះលោក អ៊ឹម រតន: ផ្ទាល់ និងក្រុមគ្រួសាររបស់ លោក ក្រុមការងារយើង នៅមិនអាច ទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ដោយ លេខ ទូរស័ព្ទ ចំនួន ពីរខ្សែ ទាក់ ទង មិន បាន ៕

មតិយោបល់