តារាសម្តែង Jenna Jameson ត្រូវបានគេឃាត់ខ្លួនពីបទ រំលោភបំពាន់លើរាងកាយគេ កាលពីរាត្រីថ្ងៃសៅរ៍ (ទី៦)កន្លងទៅនេះ។
អតីតតារា Porn រូបនេះត្រូវគេប្រទះឃើញនៅ Newport Beach ក្នុងអំឡុងម៉ោង ៨ យប់ ខណៈដែលនាង បានឈ្លោះវិវាទជាមួយនឹងអ្នកជិតខាង នេះបើតាមសម្តីរបស់មន្ត្រីច្បាប់ម្នាក់បានប្រាប់ដល់ សារព័ត៌មាន TMZ ។
រឿងរ៉ាវរបស់ស្រីស្រស់ វ័យជ្រេរូបនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីប៉ូលិស និងរងចាំការកោះហៅ ស្រាយបញ្ជាក់ថា ពិតជាបានប្រើអំពើហិង្សាររំលោភលើរាងកាយគេឬយ៉ាងណា?
Jameson នៅថ្ងៃទី ៩ ខែ មេសា នេះនឹងឈានចូលវ័យ ៣៩ ឆ្នាំ នឹងកំពុងគ្រោងធ្វើខួបកំណើតនៅថ្ងៃ ស្អែកនេះផងដែរ។
វិលទៅកាន់ខែ ឧសភា ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈដែលឡានរបស់នាងទៅបុក នឹងប៉ុស្តិ៍ប្រៃសណីយ៍ផងដែរ៕

មតិយោបល់