ព័ត៌មានជាតិ

Man UTD ដាក់ផែនការថ្មីដើម្បីនាំយកកីឡាករ ៣នាក់ទៀត សម្រាប់រដូវកាលក្រោយ

បរទេស៖ The Fichajes ចេញផ្សាយនៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD បានកំណត់បានគោលដៅធំៗចំនួន៣នាក់ទៀតហើយសម្រាប់ត្រៀមរដូវកាលក្រោយនេះបើយោងតាមការបង្ហើបប្រាប់ពីមនុស្សដែលនៅជិតស្និទ្ធជាមួយនឹងក្លឹបបំផុត។

ទោះបីជាកន្លងមកក្លឹបបានធ្វើការចំណាយធនធានជាច្រើនរួចមកហើយដើម្បីដោះដូរកីឡាករចំណូលថ្មីខ្លាំងៗមករួមក្លឹបដែលសូម្បីតែ Cristiano Ronaldo ព្រមទាំងកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho ផងដែរប៉ុន្តែហាក់ដូចជាមិនទាន់បញ្ឈប់ការចង់បានរបស់ខ្លួននៅឡើយទេ។

ក្នុងនោះគេជឿជាក់ថាកីឡាករគោលដៅ ៣នាក់ទៀតដែលត្រូវបានក្លឹបចាប់ផ្តើមធ្វើការទំនាក់ទនងនោះមានដូចជាកីឡាករខ្សែបម្រើ Nicolo Barella កីឡាករខ្សែប្រយុទ្ធ Federico Chiesa និងកីឡាករខ្សែការពារ Kieran Trippier ផងដែរ៕

មតិយោបល់