ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំចេះតែហ៊ាន! កញ្ញា រ៉ូស ភ័យញ័រខ្លួន ក្រោយឃើញលិខិតអញ្ជើញរបស់លោកស្រី ទ្រី ដាណា ឲ្យទៅបកស្រាយរឿង Comment លើហ្វេសប៊ុក

(ភ្នំពេញ)៖ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសសាមីខ្លួនផ្ទាល់ គឺកញ្ញា រ៉ូស ហាក់ច្របូកច្របល់ពេញអស់ខ្លួនប្រាណ បន្ទាប់ពីទទួលបានលិខិតអញ្ជើញមួយសន្លឹកពីខាងមេធាវីរបស់លោកស្រី ទ្រី ដាណា ឲ្យកញ្ញា រ៉ូស ចូលខ្លួនមកបកស្រាយ ចំពោះការ Comment របស់នាងលើរូបរបស់លោកស្រី ទ្រី ដាណា។

ដោយលិខិតអញ្ជើញនៃក្រុមមេធាវី HNS នៃមេធាវីការពារសិទ្ធជូនលោកស្រី ទ្រី ដាណា ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ យ៉ាង ដូច្នេះថា៖ «សូម អញ្ជើញ ឈ្មោះ ហាក់ វីរ៉ាស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់ គណនី ហ្វេស ប៊ុកឈ្មោះ Ah Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែល មាន ការិយាល័យនៅផ្ទះលេខ: ៧៤ ផ្លូវលេខ: ៥៦៦ ភូមិ៤ សង្កាត់ បឹង កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២៖០០រសៀល ដើម្បី ចូល រួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការបញ្ចេញមតិ (Comment) ថា៖ ចែស្អាត ណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យ បងតុបតែង ខ្លួន មើលទៅ ស៊ីវីល័យ សាក សមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះ ស្រលាញ់ ទឹកចិត្ត សប្បុ រសធម៌របស់បង ក្នុងហ្វេសប៊ុកផេក របស់កូនក្ដីខ្ញុំបាទ ដោយ ការ ចូល បញ្ចេញ មតិ ខាង លើ បានធ្វើឱ្យប៉ះពាល់កិត្តិយសកេរ្ដិ៍ឈ្មោះ របស់កូនក្ដីខ្ញុំ បាទយ៉ាង ធ្ងន់ធ្ងរ និងបញ្ហា ប្រឈម មួយ ចំនួនទៀត។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមឈ្មោះ ហាក់ វីរ៉ាស្រីរ័ត្ន ចូលមកដោះ ស្រាយ បញ្ហា ខាងលើនេះកុំបីអាក់ខានឡើយ ។ បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹង កសាង សុំណុំរឿងខាងលើនេះ ប្ដឹងទៅកាន់សមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការ ទៅតាមនិ តិ វិធីច្បាប់ នៃព្រះរាជណាចក្រកម្ពុជា» ។

ក្រោយបានឃើញលិខិតអញ្ជើញដូច្នេះ កញ្ញា Ah Na Rose ក៏បង្ហោះ សារទទួល កំ ហុស ទាំង យប់ ថា៖ «សុំអធ្យា ស្រ័យ លោកជំទាវ ទ្រី ដាណា ពីចម្ងាយ ប្អូនស្រីពិត ជាមាន កំ ហុស ដែល ខមិន លើរូប ថត បង ស្រីដោយអចេតនា ដែលធ្វើឱ្យប៉ះ ពាល់ អារម្មណ៍ បង ស្រី ជា ទីសា ធារ ណ: ប្អូនស្រី ពិត ជា សុំទោសខ្លាំងណាស់ ចំពោះកំហុសដែលកើត មានដោយ អចេតនា សូមបងស្រីអភ័យ ទោស ដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេង ជាងវ័យ ជោគ ជ័យ គ្រប់ ភារកិច្ច ទ្រី ដាណា Dana Try» ។

យ៉ាងណាពាក់ព័ន្ធករណីខាងលើ ក៏ដូចជាការចេញមុខសុំទោសជាសាធារ:ពីកញ្ញា Ah Na Rose បាន ធ្វើឱ្យមហា ជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែ បើទោះជាយ៉ាង តារា សម្ដែង ស្រី រូប នេះ ក៏មិនបានបញ្ជាក់ឡើយថា នឹង ព្រម ចូល ខ្លួនទៅបំភ្លឺតាមការអញ្ជើញ ឬយ៉ាងណាទេ? ខណ: លេខ ទូរស័ព្ទ របស់នាងហៅចូលមិនមានអ្នកទទួល ៕

មតិយោបល់