មនុស្សស្រីប្រហែលជា ១០%មិនអាចទទួលបានចំនុចកំពូលនៃការរួមភេទនោះទេ ទោះបីជាមួយដៃគូរ ឬក្នុងពេលរួមភេទតែឯង (Masturbation) ។ នៅពេលដែលខ្ញុំប្រាប់អំពីដំណឹងល្អនេះ ពួកគេគួរតែយល់អោយល្អសិនអំពីការទទួលបានចំនុចកំពូលនៃការរួមភេទ ។ចំនុចដំបូង និងជាមេរៀនដ៏សំខាន់បំផុតគឺអនុវត្តន៍អោយបាននូវការធ្វើយ៉ាងណាអោយ សម្ពាធនៃការឹងសាច់ដុំ និងការតម្រេកមានតុល្យភាពរវាងគ្នានឹងគ្នាក្នុងពេលរួមភេទ ។ ប៉ុន្តែតើយើងអាចធ្វើដូចម្តេចទើបធ្វើអោយការរឹងសាច់ដុំ និងតម្រេកទាំងពីរនេះស្ថិតក្នុងពេលជាមួយគ្នាទៅ? វាកជាសំណួរដ៏ល្អ ហើយនេះជាពីរចំនុចទាក់ទងនឹងចំលើយដែលត្រូវឆ្លើយ ។
របៀបនៃការទទួលបាននូវចំនុចកំពូលនៃការរួមភេទជំហានទី១៖ ពង្រឹងសាច់ដុំអោយរឹង
ប្រភេទ នៃការពង្រឹងសាច់ដុំដែលអាចជួយមនុស្សស្ត្រីអោយទទួលបានចំនុចកំពូល ក្នុងពេលរួមភេទ ។ ស្ត្រីជាច្រើនមានចំណាប់អារម្មណ៍ខុសដែលគិតថាពួកគេគួរតែធ្វើការ សំរាកសាច់ដុំ និងគ្រាន់តែដេកប៉ុណ្ណោះ ព្រោះពួកគេល្បីថាការសំរាកសាច់ដុំក្នុងពេលរួមភេទគជារឿងសំខាន់ ។ ប៉ុន្តែការធ្វើអោយសាច់ដុំរឹងទៅវិញទេទើបជាចំនុចសំខាន់ក្នុង ការឈានទៅដល់ចំនុចកំពូលនៃការរួមភេទ ។ ចំនុចសំខាន់សំរាប់ស្ត្រីដើម្បីទទួលបានចំនុចកំពូលជាលើកដំបូងគឺ ត្រូវតែមានការចូលរួមពីសម្ពាធរបស់សាច់ដុំជើង ពោះ និងកំប៉េះគូថ ។
អ្វីដែលមិនគួរអោយភ្ញាក់ផ្អើលគឺ ស្ត្រីទាំងឡាយប្រាប់ថា ភាគច្រើនការឈានដល់ចំនុចកំពូលនៃការរួមភេទគឺត្រូវតែមានការចូលរួម ពីសំណាក់សាច់ក្នុងអាងត្រគៀកខាងក្រោម ។ សាច់ដុំទាំងនេះគឺដូចគ្នានឹងសាច់ដុំសំរាប់រឹងបញ្ឈប់លំហូររបស់ ទឹកនោម (ជាការកន្ត្រាក់ដោយមានឆន្ទៈតាមរបៀបហាត់ប្រាណមួយឈ្មោះថា Kegel) ។
តើអ្វីទៅជាការទំនាក់ទំនងគ្នារវាងការបន្តឹងសាច់ដុំ និងការទទួលបានចំនុចកំពូលនៃការរួមភេទ?
ចំលើយគឺជាការសំរើប ។ ការកន្ត្រាក់សាច់ដុំ (ឬធ្វើអោយសាច់ដុំតឹង) គឺជាការបង្កើតលំហូរឈាមទៅកាន់រាងកាយ និងជាពិសេសតំបន់ប្រដាប់បន្តពូជ ។ ពិតណាស់ ការសំរើបគឺជាមធ្យោបាយមួយសំរាប់ជួយអោយស្ត្រីអាចចូលទៅដល់ចំនុច កំពូលនៃការរួមភេទបាន ។
របៀបនៃការទទួលបាននូវចំនុចកំពូលនៃការ រួមភេទជំហានទី២៖ នៅក្នុងខួរក្បាល ពេលរួមភេទ ស្ត្រីគួរតែផ្តោតលើចំនុចធម្មតាៗលើអារម្មណ៍រំញោច ។
ក្នុងពេលរួមភេទ ពួកគេគឺត្រូវធ្វើយ៉ាងណាអោយសាច់ដុំឡើងរឹង ហើយតម្រូវអោយចិត្តមានដំណើរការដោយខ្លួនឯងនិងស្ងាត់ស្ងៀម ។ វិធីបែបនេះត្រូវតែធ្វើការអនុវត្តន៍ ប៉ុន្តែវាអាចមានប្រសិទ្ធភាពបានគ្រប់ពេល ។ យើមិនអាចទទួលបានចំនុចកំពូលនៃការរួមភេទអាចទាក់ទងនឹងបញ្ហាសុខភាព ។
ការព្យាបាលអាចជួយអោយមនុស្សស្រីមួយចំនួនមានការពិបាកក្នុងការឈាន ចូលចំនុចកំពូលនៃការរួមភេទ ។ លើសពីនេះទៅទៀត បញ្ហាសុខភាព ឬផលប៉ះពាលរបស់ថ្នាំប្រហែលជាបង្កអោយមានបញ្ហានេះកើតមាន ។ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទាត់ចោលបញ្ហាទាំងនេះ ។ ជំរើសនៃការព្យាបាលមានដូចជា៖
– រដ្ឋបាលចំនីអាហារ និងឱសថបានគាំទ្រនូវរបស់ម្យ៉ាងឈ្មោះថា Eros ដើម្បីជួយបង្កើនលំហូរឈាមទៅកាន់តំបន់ប្រដាប់បន្តពូជ
– ការប្រើក្រែមលាបដែលគ្មានវេជ្ជបញ្ជាប្រហែលជាជួយធ្វើអោយកាន់តែ ស្រើបស្រាល និងធ្វើអោយស្ត្រីនោះអាចទៅដល់ចំនុចកំពូលនៃការរួមភេទ ប៉ុន្តែការធ្វើដូច្នេះគឺរដ្ឋបាលចំនីអាហារ និងឱសថមិនបានគាំទ្រនោះទេ ។ ជាទៀងទាត់ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមការព្យាបាលអ្វីៗទាំអស់ ។
អត្ថបទ៖ Health
មតិយោបល់