ក្រោយបាត់បង់ដំណក់ឈាមដំបូង! ពេលនេះ តារាសម្តែង កុល ដាវី ប្រកាសឈប់ពីសិល្បៈនិងជំនួញ ដើម្បីពពោះកូនម្នាក់ទៀត

(ភ្នំពេញ)៖ ដំណឹងពីការពពោះកូនជាថ្មីរបស់តារាសម្តែង កុល ដាវី គឺជាដំណឹងដ៏ល្អមួយសម្រាប់នាង និងស្វាមី ជាពិសេសប្រិយមិត្តគាំទ្រ។ ចំណងដៃដ៏ថ្លៃថ្លានេះ នឹងរិតតែចំណងស្នេហ៍រវាងនាង និងស្វាមី កាន់តែស្អិតរមួត ហើយនាងនឹងមានកូនសម្រាប់ប្រឡែក ត្បិតនាងមានវ័យកាន់តែជ្របន្តិចទៅហើយ។ រហូតមកទល់នឹងពេលនេះ តារាសម្តែង កុល ដាវី ស្រាប់តែប្រកាសថា ខ្លួនបានសម្រេចឈប់ពីសិល្បៈ និងជំនួញទាំងអស់ ដើម្បីពពោះកូនម្នាក់ទៀត។

តាមរយៈបណ្តាញសង្គម តារាសម្តែង កុល ដាវី បានសរសេរសារថា «សម្រាកពីការងារសិល្បៈ និងការងាររកស៉ីលក់ដូរទាំងអស់ សុំដូរមកវិញត្រឹមតែកូនស្រីរបស់ម៉ាក់និងប៉ា មានសុខភាពល្អ គឺគ្រប់គ្រាន់ហើយ»។

សូមរំលឹកផងដែរថា អ្នកនាង កុល ដាវី បានបាត់បង់ដំណក់ឈាមដំបូងម្ដងរួចហើយ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផ្លូវចិត្តអ្នកនាងយ៉ាងខ្លាំង។ ក៏ប៉ុន្តែ អ្នកនាងធ្លាប់បានអះអាងថា នៅពេលសមរម្យណាមួយ ដែលអ្នកនាងមានពេលគ្រប់គ្រាន់ក្នុងការថែទាំសុខភាពបានពេញលេញ នោះអ្នកនាង និងពិគ្រោះជាមួយគ្រូពេទ្យក្នុងការយកបុត្រម្ដងទៀត។ ហើយនេះក៏ជាថ្ងៃដែលអ្នកនាងអាចបំពេញក្តីស្រម៉ៃខ្លួន និងស្វាមីបាន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *