ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែង នាយកុយ ជួបគ្រោះថា្នក់ចរាចរណ៍! រថយន្តម៉ាកឡង់គ្រីស័រ ស្លាកលេខ ភ្នំពេញ 2AR-9968 បែកកង់ រេចង្កូតទៅបុកដើមឈើ

ត្បូងឃ្មុំ: នៅវេលាម៉ោង០៥ និង៥០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយ រថយន្តបែកកង់ រេចង្កូតទៅបុកដើមឈើមួយកន្លែង បណ្ដាលឲ្យរងរបួសបុរសម្នាក់ នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណ:ស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន( នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង (គ្មានរបួស) ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបាន ធ្វើដំណើរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ បណ្ដាលឲ្យរេចង្កូត បុកដើមឈើ ដោយខ្លួនឯងតែម្តង។

ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទេ៕

មតិយោបល់