ព័ត៌មានសិល្បៈ និងកម្សាន្ត

បង្ហាញខ្លួនក្នុងកម្មវិធី «Miss Universe Cambodia» ហ៊ាហ័ង ធ្វើឲ្យអ្នកគាំទ្រមើលមិនដាក់ភ្នែក ស្មានតែបវរកញ្ញា

(ភ្នំពេញ)៖ តាមពិតទៅកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព «Miss Universe Cambodia» ឆ្នាំ២០២១ គឺបានឈានដល់ទីបញ្ចប់ហើយ និងបានរកឃើញម្ចាស់កមុដផងដែរ។ តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺការបង្ហាញខ្លួនរបស់ ហ៊ាហ័ង ជាមួួឈុតរូបសាច់រលោងពណ៌ផ្កាឈូក ធ្វើឲ្យគ្រប់គ្នាមើលមិនដាក់ភ្នែក ស្មានតែបវរកញ្ញាមកពីណា?

តារាបណ្តាញសង្គមដែលមានប្រជាប្រិយភាព ហ៊ាហ័ង កំពុងធ្វើឱ្យអ្នកគាំទ្រភ្លឹកស្មារតីអស់ក្រោយរូបភាពមួយចំនួនដែលលោកបានថតជាមួយបវរកញ្ញាដែលទើបដណ្តើមបានជ័យលាភី ងិន ម៉ារ៉ាឌី បានចែករំលែកលើគណនី IG របស់លោកកាលពីពេលថ្មីៗនេះ។

គ្រប់គ្នាស្ទើរមិនជឿថា តារាបណ្តាញសង្គមរូបនេះលេចធ្លោខ្លាំងជាមួយឈុតរ៉ូបពណ៌សុីជម្ពូ ជាមួយការតុបតែងមុខ និងធ្វើសក់បែបខ្ចូតៗទៀតនោះ ហ៊ាហ័ង បានទទួលពាក្យសរសើរជាខ្លាំងថា ស្រស់ស្អាតមិនចាញ់បវរកញ្ញាឡើយ។ ចង់ដឹងថា ហ៊ាហ័ង ទាក់ទាញដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

មតិយោបល់