ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង​គ្រូ​ក្បាច់គុន Lau Kar Leung ស្លាប់​ដោយសារ​មហារីក​ឈាម​ (video Inside)

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា បានឲ្យដឹងថា សិល្បៈករ​ក្បាច់គុន​ដ៏​ល្បីល្បាញ និង​ជា​អ្នកដឹកនាំ​រឿង លោក Lau Kar Leung បាន​ស្លាប់​កាលពី​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៣ ដោយសារ​ជំងឺ​មហារីក​ឈាម​។​លោក Lau Kar Leung ចូលរួម​ក្នុង​អាជីព សិល្បៈ​ភាពយន្ត​ក្នុង​រយៈពេល ៥០​ឆ្នាំ ដោយ​មាន​វត្តមាន​លើ​ផ្ទាំង​ក្រ​ណាត​ស ជាង ៤០០ រឿង ។​ក្នុងចំណោម ៤០០ រឿង​នោះ​ដែរ ដែល​គេ​ដឹងថា​ជា​រឿង​ដ៏​ល្អ​សម្រាប់​គាត់​នោះ​គឺ​រឿង Shaw Brothers ដែល​ស្ថិត​នៅក្នុង​ឆ្នាំ 1970 និង 1980 ។​ខ្សែភាពយន្ត​របស់គាត់​មានរឿង Drunken Master II , 36th Chamber of Shaolin និង​រឿង Seven Swords​។​
https://i1272.photobucket.com/albums/y389/domneng/Air/LauKarLeung_zps3081d5f2.jpg
​លោក Lau Kar Leung ត្រូវ​បាន​រង​ការ​ប្រហា​រ និង​តស៊ូ​ជាមួយនឹង​មហារីក​ឈាម ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ក៏​ត្រូវ​បាន​ចាក់ចេញ​ពី​លោក​នេះ​នៅ​អាយុ ៧៦ ឆ្នាំ​ផង​ដែរ​កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ នោះ​។​ទាក់ទិន​នឹង​បញ្ហា​ការស្លាប់​របស់​លោក Lau ខាង Union Hospital ក៏​បាន​ធ្វើ​សន្និសីទកាសែត​អះអាង​ចំពោះ​ការស្លាប់​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ដដែល​ផងដែរ​។​
​អ្នកស្រី Mary Jean Reimer ដែល​ជា​ប្រពន្ធ​របស់​លោក Lau មិនបាន​ចូលរួម​នោះទេ ក្នុងការ​ធ្វើ​សន្និសីទកាសែត​នោះ ។​ខាង​គ្រូពេទ្យ​បាន​ពន្យល់ថា នាង Mary ត្រូវការ​នៅ​ឲ្យ​ឆ្ងាយ​ពី​សារ​ធា​រណៈ​ជន ដើម្បី​សង្គ្រោះ​ពី​ការស្លាប់​ប្តី​របស់​នាង​៕
​ទស្សនា​វីដេអូ​ឃ្លិប​រឿង Shaw Brothers ដូចខាងក្រោម​នេះ​៖​

នា​វីដេអូ​ឃ្លិប​រឿង Drunken Master II ៖

មតិយោបល់