ក្មេងប្រុស សិស្សសាលាម្នាក់ ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គម រហូតត្រូវបានលោកស្រី ទ្រី ដាណា ប្រកាសផ្តល់ជំនួយ

(ភ្នំពេញ)៖ ជាការពិត រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកការសិល្សាក្នុងថ្នាក់រៀនឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីកុមារភាគច្រើនបានទទួលកាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។ អ្វីដែលគេចាប់អារម្មណ៍ គឺមានរូបភាពមួយសន្លឹក របស់ក្មេងប្រុសម្នាក់ កំពុងត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយសារតែរូបគេ បានពាក់ថតដែលមានរូបកាតចាក់វ៉ាក់សាំង អមជាមួយការពាក់ម៉ាស និងគ្មានពាក់ស្បែកជើងទេ ហើយឈរតម្រង់ជួរ ដើម្បីបានចូលរៀនវិញ។

ដោយសារឃើញស្ថានភាពក្មេងប្រុសម្នាក់នោះ គួរឲ្យអាណិត ត្បិតឪពុកម្តាយមិនសូវមានជីវភាពធូរធារដូចគ្នា សុខចិត្តមករៀនគ្មានពាក់ស្បែកជើង ក៏សេដ្ឋីនី ទ្រី ដាណា បង្ហោះសារផ្តល់ជំនួយយ៉ាងដូច្នេះថា «អាណិតណាស់ក្មួយប្រុស។ ចូលចិត្តអ្នកតស៊ូបែបនេះ ទោះគ្មានអីសោះ ក៏ត្រូវខំប្រឹងរៀនសូត្រដើម្បីអនាគត ទើបអាចកែប្រែវាសនាបាន។ នាងខ្ញុំបានឱ្យក្រុមការងារទាក់ទងទៅនាយិកាសាលា គាត់ប្រាប់ថាក្មេងនេះរៀននៅសាលាបឋមសិក្សាជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្ទះក្មេងនេះ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីសាលា ហើយគ្រួសារជាអ្នកចម្ការ ក្រលំបាក។ នាងខ្ញុំនឹងផ្ដល់ជំនួយដល់គ្រួសារគាត់ និងសម្ភារៈសិក្សា សំលៀកបំពាក់ដល់ក្មេងនេះ ដើម្បីបានសមរម្យ ដូចសិស្សដទៃទៀត»។

អ្វីដែលពិសេសជាងនេះ កុមារ៉ា ម្នាក់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុនសែន ផងដែរ។ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចមានមោទនភាពដែលបានឃើញកុមារ ចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *