ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក! លើកដៃសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង

(ភ្នំពេញ)៖ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ!

បើតាមផេកផ្លូវការរបស់លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ឲ្យដឹងថា «អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ ! ព្រឹកមិញនេះ ខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ »។

លោក អ៉ឹម ជីវ៉ា បន្តថា «តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។ ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ»។

គួរជម្រាបថា ក្រុមគ្រួសារតារាកំប្លែង សង់ សុីស បានធ្លាក់ខ្លួនជាប់បំណុលធនាគារ ដោយសារតែយកលុយទៅព្យាបាលជំងឺកូនរបស់តា សង់ ស៉ីស ផ្ទាល់ ដែលមានជំងឺមហារីក។ ជាពិសេស ដោយសារតែកូវីដ-១៩ ពិបាករកចំណូលផងនោះ បានធ្វើឲ្យុក្រុមគ្រួសារនាយ កាន់តែជាប់បំណុលច្រើនឡើង រហូតប្រកាសលក់ផ្ទះ៕

មតិយោបល់