នាង Anna Faris ដែលត្រូវជាប្រពន្ធតារាសម្តែង អាម៉េរិក Chris Pratt ត្រូវបានគេពិន័យ ៥ពាន់ដុល្លារអាម៉េរិក បន្ទាប់ពីបំបោះបង់ឆ្កែចោល ឲ្យស្រែកឃ្លានតាមផ្លូវ និងគ្មានផ្ទះសម្បែង។
តារាសម្តែងវ័យ ៣៩ឆ្នាំ រូបនេះត្រូវបានគេពិន័យ បន្ទាប់ពីនាងធ្វើឲ្យឆ្កែចិញ្ចឹមនាង ប្រភេទឆ្កែ Chihuahua បានបាត់បង់ កាលពី ៤ឆ្នាំ មុន នៅផ្លូវភាគខាងជើង ហូលីវូត រដ្ឋកាលីហ្វ័រញ៉ា ហើយត្រូវបានគេរកឃើញកាលពីខែមុន ដែលធ្វើឲ្យសត្វឆ្កែចិញ្ចឹមនាងវង្វេង និងគ្មានចំណី ស្គមស្គាំងខ្លួនប្រាណ។
ខាងក្រុមឃ្លាំមើលសត្វចិញ្ចឹម Kinder4Rescue បានបញ្ជាក់ថា តារាសម្តែងខាងលើត្រូវបានគេពិន័យ ៥ពាន់ដុល្លារអាម៉េរិក ក្នុងបទធ្វើឲ្យឆ្កែស្គមស្គាំង គ្មានផ្ទះសម្បែង ៕

មតិយោបល់