លោក ចូ បៃដិន៖ ចិន និងរុស្ស៊ីបរាជ័យបង្ហាញភាពជាមេដឹកនាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ

(ក្លាសហ្គូវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានចោទប្រកាន់ចិន និងរុស្ស៊ីថាបានបរាជ័យក្នុងការបង្ហាញភាពជាមេដឹកនាំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

បើតាមលោក ចូ បៃដិន ការបង្ហាញខ្លួនដោយផ្ទាល់ និងការសន្យារបស់លោកនៅឯសន្និសីទកំពូល COP26, វាជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយ ដូចពាក្យដែលលោកតែងតែអះអាង «America is back»។

នៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 លោក បៃដិនបានលើកឡើងថាចិនកំពុងព្យាយាមដើរតួនាទីក្នុងនាមជាមេដឹកនាំពិភពលោក។ តែវាជាកំហុសមួយ ដ៏ធំដែលចិនមិនបានចូលរួមដោយផ្ទាល់ ហើយពិភពលោកទាំងមូលបានសម្លឹងមើលចិនក៏ដូចជានិយាយថា តើគុណតម្លៃអ្វីទៅដែលចិនកំពុងផ្ដល់ឱ្យ។ លោក បៃដិន ក៏បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក ពូទីនផងដែរ សម្រាប់អវត្តមានក្នុងសន្និសីទកំពូល COP26 រៀបចំឡើង ក្នុងទីក្រុងក្លាសហ្គូវ ប្រទេសស្កុតលែន។

ការលើកឡើងខាងលើរបស់លោក ចូ បៃដិន ត្រូវបានគេមើលឃើញថាជាការរិះគន់លើប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលមិនបានចូលរួមដោយផ្ទាល់ក្នុងសន្និសីទកំពូលនេះ COP26៕

ប្រភព៖ AFP

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *