(បរទេស)៖ អ្នកដឹកនាំរឿងភាគល្បីកូរ៉េ “Squid Game” បានទម្លាយអំពីគម្រោងផលិតរដូវកាលទី២សម្រាប់ភាពយន្តនេះ ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងពិសេសនៅអាមេរិកនៅសប្ដាហ៍។ដើម្បីអបអរសាទរនូវជោគជ័យនៃភាពយន្ត “Squid Game” (ស្ខ្វីតហ្គេម) សេវាកម្ម Netflix បានរៀបចំការចាក់បញ្ចាំងពិសេសមួយសម្រាប់ភាពយន្តនេះនៅក្នុងតំបន់ហូលីវូដកាលពីថ្ងៃទី៨ ខែវិច្ឆិកា។
ភាពយន្តដែលនិយាយអំពីការលេងហ្គេមដាក់ជីវិតដើម្បីឈ្នះប្រាក់រង្វាន់មហាសាលមួយនេះបានក្លាយជាភាពយន្តល្បីជាងគេបំផុតរបស់ Netflix ដោយឈរលើចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចំនួន៨០ និងមានចំនួនអ្នកទស្សនាប្រមាណ ១១១លាននាក់។ ជោគជ័យរបស់ភាពយន្ត Netflix មួយនេះធ្វើឲ្យគេនឹកដល់ភាពយន្តកូរ៉េខាងត្បូងឈ្នះពានរង្វាន់អូស្កាប្រចាំឆ្នាំ២០២០ មានចំណងជើងថា “Parasite” (ផារ៉ាសាយ) ដែលបានបង្ហាញអំពីគម្លាតសង្គមរវាងអ្នកមាន និងអ្នកក្រដូចជាភាពយន្ត “Squid Game” ដែរ។
លោក Hwang Dong-hyuk (ហ្វាង ដុង យុក) បាននិយាយថាក្រុមការងារបានជួបប្រជុំគ្នានិយាយអំពីការផលិតវគ្គទីពីរ ដែលបច្ចុប្បន្ននេះក្រុមការងារផលិតកំពុងស្ថិតនៅក្នុងដំណាក់កាលស្វែងរកគំនិតនៃសាច់រឿងបន្ថែមសម្រាប់វគ្គទីពីរ៕
មតិយោបល់