(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា កាលពីឆ្នាំ២០១៩ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនទួទាំងប្រទេសភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈនាងសម្រេចិត្តរៀបការ ដើម្បីកសាងជីវិតគ្រួសារ។ ពិតណាស់ បន្ទាប់ពីរៀបការរួចតារារូបនេះបានសម្រេចចិត្តយកកូនភ្លាមៗមិនទុកឲ្យនៅច្រើនឆ្នាំឡើយ ហើយនាងក៏សម្រាលបានកូនប្រុសម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បើគិតមកទាល់ពេលនេះកូនប្រុសនាងមានអាយុ២ខួបផងដែរ។
ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើ់ឲ្យមហាជន និងហ្វេនភ្ញាក់ផ្អើលម្ដងទៀត ស្របពេលដែលនាងបានរៀបចំកម្មវិធីខួបកំណើតជួនកូនប្រុសបង្កើតនៅក្នុងសណ្ឋាគារលំដាប់ផ្ដាយ៥នោះ។ ជាមួយគ្នាដែរ បើក្រឡេកទៅមើលទិដ្ខភាពក្នុងកម្មវិធីខួបកំណើតអាយុពីរឆ្នាំរបស់កូនប្រុសតារារូបនេះ គេឃើញមានការរៀបចំយ៉ាងប្រណីតស្រស់ស្អាតខ្លាំងតែម្ដង ហើយក្នុងកម្មវិធី គេក៏ឃើញមានតែសាច់ញាតិបងប្អូនរបស់តារារូបនេះប៉ុណ្ណោះដែលបានអញ្ជើញទៅចូលរួម។ គួរបញ្ជាក់ផងដែរថា បើទោះបីមិនបានអញ្ជើញភ្ញៀវច្រើនត្រឹមធ្វើឡើងជាមួយគ្រួសារសាច់ញាតិបងប្អូន ប៉ុន្តែមើលទៅទឹកមុខម្នាក់រីករាយ មានក្ដីសុខគ្រប់ៗគ្នាតែម្ដង។
យ៉ាងណាមិញ បន្ទាប់ពីបង្កើតបានកូនប្រុសរួចមក គេឃើញតារាស្រីរូបនេះ កាន់តែមានជីវិតស្រស់បំព្រងជាងមុន ស្របពេលមានកូនម្នាក់ឆ្លាត ហើយគួរឲ្យស្រលាញ់យ៉ាងដូច្នេះ។ ក្នុងនោះដែរ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ គេតែងតែឃើញអ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញភាពរីករាយ ព្រមទាំងឧស្សាហ៍នាំស្វាមី និងកូនដើរលេងលំហែកាយជានិច្ច៕
មតិយោបល់