ព័ត៌មានសិល្បៈ និងកម្សាន្ត

Athika ជា MC បែបយុវវ័យម្នាក់ បង្ហាញអារម្មណ៍មោទនភាព ក្រោយឃើញ TEASER បទ «វីរនារី» របស់ ទេព បូព្រឹក្ស

(ភ្នំពេញ)៖ TEASER បទចម្រៀងថ្មី បង្កប់នូវអត្ថន័យ ចំណងជើងថា «វីរនារី» របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក និងយូធូបនារាត្រី ថ្ងៃអង្គារ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ពិតជាការចាប់អារម្មណ៍មិនស្ទើរទេ ពីទស្សនិកជន និងមហាជនទូទៅ។ ជាក់ស្តែង លោក Athika ជា MC បែបយុវវ័យម្នាក់ បង្ហាញអារម្មណ៍មោទនភាព ក្រោយឃើញ TEASER បទ «វីរនារី» របស់ ទេព បូព្រឹក្ស។

លោក Athika បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ ខ្ញុំមកនេះមិនមែនមកនិយាយយកឡូយឲ្យអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង មួយរយះក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើឲ្យខ្ញុំ និង ក្រុមការងារ PATRÓN បានមានឪកាសធ្វើការក្នុង Project បទចម្រៀង វីរនារី | Top of the Lady | នេះ ! ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់ 600លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត !
ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់ ដែរ !
ការលះបង់ថវិកាផ្ទាល់ខ្លួន សំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងឲ្យប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន ។ គម្រោងធ្វើបទមួយដែលតំណាងឲ្យប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី២ឆ្នាំមុន ហើយProject MVនេះត្រូវបានដំឡើងរយះពេល២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់* | ក្រុមការងារ គ្រប់ផ្នែកសុទ្ធតែសំខាន់។

មកនិយាយពីឈុតនៅក្នុងMVម្តង ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយគឺព្រឺសម្បុរតែម្តង សំរាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ មើលហើយគឺមិនសរសើរមិនបានទេ ! ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នានិងឃើញ តួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយគឺទ័ពស្រីរបស់យើងបានយកជ័យជម្នះលើសឹកសង្រ្គាមមួយនេះ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រ ជាភ្នំ តែម្តង និង ឈុតមេទ័ពស្រីដ៏ទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះគឺដុតភ្លើងពេញstudioតែម្តង ! នៅមានឈុតអស្ចារ្យជាច្រើនទៀតដែលអ្នកទាំងអស់គ្នានិងឃើញក្នុង MV ពេញ នាពេលខាងមុខនេះ ! ខ្ញុំជឿជាក់យ៉ាងមុតមាំថាMVបទចម្រៀង វីរនារី | Top Of The Lady | នេះ និងដាស់ព្រលឹងវិញ្ញាណកូនខ្មែរគ្រប់រូបមិនថាអ្នកនៅទីណា អ្នកនិងមានមោទនភាពដែលបានកើតនៅលើដែនដីសុវណ្ណភូមិ។

សមិទ្ធផលMvនេះនិងប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវមករអ៊ូប្រាប់អ្នកជិតខាងថានេះជារបស់យើងទេ ព្រោះម្ចាស់ពិតប្រាកដត្រូវបានគេដឹង និងទទួលស្គាល់ទូទាំងសកលលោក តួនាទីរបស់យើងគ្រប់រូបគឺត្រូវពង្រឹង និងផ្សព្វផ្សាយបន្តតាមរយះការគាំទ្រសិល្ប:របស់យើង»៕

 

មតិយោបល់