(យ៉េរ៉េវ៉ាន់)៖ រដ្ឋាភិបាលអាមេនី បានស្នើសុំជំនួយពីរុស្ស៊ីដើម្បីជួយការពារតំបន់ព្រំដែនរបស់ខ្លួន បន្ទាប់ពីកងទ័ពអាមេនី ១៥នាក់បានស្លាប់នៅក្នុងការផ្ទុះអាវុធ ជាមួយកងទ័ពនៃប្រទេសអាស៊ែរបៃហ្សង់។
អាស៊ែរបៃហ្សង់មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ រីឯរុស្ស៊ីក៏មិនទាន់បានឆ្លើយតបទៅនឹងការស្នើសុំរបស់អាមេនីដែរ។ អាស៊ែរបៃហ្សង់ និងអាមេនី ធ្លាប់ធ្វើសង្រ្គាមនឹងគ្នាអស់រយៈពេលជាង ៤៤ថ្ងៃ កាលពីឆ្នាំ២០២០កន្លងទៅ ជុំវិញបញ្ហាជម្លោះទឹកដីនៅឯតំបន់ Nagorno-Karabakh ដោយ មនុស្សយ៉ាងហោច ៦,៥០០នាក់បានស្លាប់នៅក្នុងសង្រ្គាមនេះ។
បើតាមក្រសួងការពារជាតិអាមេនី, កងទ័ពអាមេនី១៥នាក់បានស្លាប់, ១២នាក់ត្រូវបានចាប់ខ្លួន និងមូលដ្ឋានប្រយុទ្ធចំនួន ២ទីតាំងនៅឯតំបន់ព្រំដែន បានបាត់បង់ នៅក្រោយការផ្ទុះជម្លោះប្រដាប់អាវុធជាមួយកងទ័ពអាស៊ែរបៃហ្សង់ដែលបានបាញ់កាំភ្លើងធំមកលើកងទ័ពរបស់ខ្លួនកាលពីពេលថ្មីៗនេះ៕
ប្រភព៖ Reuters
មតិយោបល់