(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ បវរកញ្ញា «Miss Grand International» ២០២១ កញ្ញា សុតធីតា ប៉ូគីមថេង កំពុងតែបំពេញបេសកម្មរបស់ខ្លួន ទៅប្រកួតក្នុងកម្មវិធី «Miss Grand International» នៅប្រទេសថៃ។ អ្វីដែលគេចាប់អារម្មណ៍នោះ នាងបានស្លៀកសារ៉ុងខ្មែរយ៉ាងស្រស់ស្អាត ដែលបានចំណាយត្រឹមតែ ១៣០០០រៀលតែប៉ុណ្ណោះ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរព្រោងព្រាត ។
តាមរយៈផេកផ្លូវការ Beauty Pageant Reviewer បានផុសនៅលើផេករបស់ខ្លួន ដោយបានបញ្ជាក់ថា ឈុតសារ៉ុងខ្មែរដែលបវរកញ្ញា MGI ២០២១ ស្លៀកនៅលើខ្លួននេះ ចំណាយត្រឹមតែ ១៣០០០រៀលតែប៉ុណ្ណោះ ដែលការចំណាយនេះពិតជាតិចខ្លាំងមែនមែន តែមើលទៅពិតជាស្រស់ស្អាត ហើយទាក់ទាញខ្លាំងណាស់ ដោយឈុតនេះ ច្នៃម៉ូតតាមបែបសម័យថ្មី ដៃវែងប៉ោងស្មា សម្រុងត្រឹមជង្គង់ ដែលផ្នែកខាងមុខបញ្ចេញម៉ូតវាលចេញដើមទ្រូងទាំងសងខាងបន្តិច និងវាលត្រង់បរិវេណពោះបន្តិច ដោយផ្ទៃនៃរូបទាំងមូលមានពណ៏ផ្កាឈូកដែលមើលទៅសាមញ្ៗតែស្រស់ស្អាតខ្លាំងណាស់ នេះត្រឹមដេរលេងៗផង ស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំដេរមែនទែនទៀត មិនដឹងស្អាតខ្លាំងយ៉ាងណាទេ ។
ចំណែកអ្នកគាំទ្រវិញ សរសើរយ៉ាងព្រោងព្រាតពីការចេះច្នៃម៉ូតពីសារ៉ុងនេះ ដោយអ្នកខ្លះថា នេះមិនមែនជាការកូពីរទេ សារ៉ុងខ្មែរពិតៗ ចំណែកអ្នកខ្លះទៀតថា សាមញ្ញៗតែស្អាតខ្លាំង ។




មតិយោបល់