ភ្នំពេញៈ ត្រឹមជាអ្នកនិពន្ធ វាមិនបានធ្វើឲ្យខ្លួន អ៊ឹម រតនៈ ហៅ Tin Mark ល្បីល្បាញនោះ ទេ ដែលជាហេតុធ្វើឲ្យកវីរូបនេះ ដាច់ចិត្តចូលទៅជ្រកក្នុងផលិតកម្ម សិលារីខដស៍ និងចេញបទថ្មី Original Song ដែលកំពុងល្បីល្បាញ នៅលើហ្វេសប៊ុក ។
បទថ្មីរបស់ អ៊ឹម រតនៈ នៅក្នុងផលិតកម្ម សិលារីខដស៍ នេះក្រោមចំណងជើងថា «ស្រលាញ់អូនពេក ឡើងភ្លេចឈឺចាប់» ដែលជាបទមួយ ចេញជាផ្លូវការ ក្នុងផលិតកម្មខាងលើ។
លោក អ៊ឹម រតនៈ បានប្រាប់ Post News ឲ្យដឹងថា «ខ្ញុំបានចូលទៅច្រៀងក្នុងផលិតកម្ម សិលារីខដស៍ ដោយកុងត្រារយៈពេល ២ឆ្នាំ ហើយបទដំបូងរបស់ខ្ញុំគឺបទ «ស្រលាញ់អូនពេក ឡើងភ្លេចឈឺចាប់» ។
អ្នកនិពន្ធ និងជាតារាចម្រៀង ខាងលើ បានបញ្ជាក់ថា សម្រាប់ សិលារីខដស៍ គឺធ្វើតែបទ Original Song ដោយមិនចម្លង ពីគេនោះទេ ។
លោក អ៊ឹម រតនៈ កន្លងមកធ្លាប់បានប្រាប់ Post News ថា ជាក់ស្តែងណាស់ មានមនុស្សតិចបំផុត ដែលស្គាល់អ្នកនិពន្ធបទចម្រៀង ដែលនៅពីក្រោយខ្នង នៃតារាល្បីៗ ហើយចំណូលផ្គត់ផ្គង់ជីវភាពទៀតសោត រកបានតិចបំផុត ដែលខុសពីតារាល្បីៗ គាត់អាចមានឱកាស ច្រើនឡើង តាមឆាកតន្ត្រី ដើម្បីកើបថវិកា ។
ដោយមើលឃើញចំណុចនេះ ហើយ លោកអ៊ឹម រតនៈ ថា «នេះជាដើមហេតុ ដែលធ្វើឲ្យខ្ញុំ ដាច់ចិត្ត ចូលទៅកាន់ទ្រនំខាងលើ និពន្ធនិងច្រៀង ដោយខ្លួនឯង តែម្តងទៅ» ៕
ស្តាប់បទ «ស្រលាញ់អូនពេក ឡើងភ្លេចឈឺចាប់» ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=_Oi_z6oNozw&feature=youtu.be
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់